
Phil Foden ជាកីឡាករវ័យក្មេងដ៏មានទេពកោសល្យម្នាក់របស់ក្រុមជម្រើសជាតិអង់គ្លេស ដោយពុំទាន់បែកពីក្រុមគ្រួសាររបស់គាត់នៅឡើយទេដោយពេលនេះគាត់កំពុងរស់នៅជាមួយឪពុកម្តាយគាត់គឺលោក Phil Snr និងអ្នកស្រី Rebecca Cooke ក្នុងគេហដ្ឋានតម្លៃ ២ លានផោនដែល Phil Foden បានចំណាយប្រាក់ទិញតាមរយៈចំណូលដែលរកបានពីបាល់ទាត់ ។
ប្រភពដែលស្និទ្ធិនឹង Foden បានឱ្យដឹងថារូបគេមានការយកចិត្តទុកដាក់ខ្ពស់ចំពោះការមើលថែមិត្តស្រីព្រមទាំងកូនក្នុងផ្ទៃ ។ ហើយគេនិងមិត្តស្រីបានស្គាល់គ្នាជាយូរមកហើយ ។ ហើយ Foden ក៏បានប្រាប់ទៅអ្នកចាត់ការទូទៅក្លឹប Man City លោក Pep Guardiola អំពីការមានផ្ទៃពោះរបស់មិត្តស្រីខ្លួនផងដែរ ។
គួរជម្រាបផងដែរថាខ្សែបម្រើ Phil Foden បានចូលលេងក្នុងក្លឹបក្រុម Manchester City តាំងពីអាយុ ៨ ឆ្នាំ ។ ហើយគេបានបង្ហាញខ្លួនជាលើកដំបូងក្នុងក្រុមធំរបស់ Man City នៅខែវិច្ឆិកា ឆ្នាំ ២០១៧ ។ គេជាកីឡាករវ័យក្មេងដែលពោរពេញដោយទេពកោសល្យដោយបានជួយក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម ១៧ ឆ្នាំឱ្យក្លាយជាជើងឯកក្នុងព្រឹត្តិការណ៍ World Cup U-១៧ ឆ្នាំនៅឆ្នាំ ២០១៧ ។ ក្រោយមកគេបានជាប់ក្នុងឈុតជម្រើសជាតិអាយុក្រោម ២១ ឆ្នាំរហូតត្រូវបានជ្រើសរើសឱ្យលេងក្នុងជម្រើសជាតិឈុតធំមកដល់ពេលបច្ចុប្បន្ន ៕
ដោយ៖តារា