អ្នកចាំទី Thibaut Courtois អះអាងថាមិត្តរួមក្រុមរបស់ខ្លួន Eden Hazard ល្អជាង Neymar ដាច់

8406

បើទោះជាពេលនេះក្លឹប Real Madrid ហាក់កំពុងមានមានភាពប្រសើរឡើងវិញក្រោមការដឹកនាំរបស់លោក Solaris ហើយក្តីក្លឹបនេះមិនទាន់បញ្ចប់ការតាមរកខ្សែប្រយុទ្ធដើម្បីជំនួសតំណែងរបស់កីឡាករ Ronaldo ដែលបានចាកចេញកាលពីដើមរដូវកាលនេះនៅឡើយ ហើយដែលក្រោយពេលរូបគេចាកចេញភ្លាមក្លឹបនេះបានស្រុតចុះស្ទើរហៅមិនឮ ។

Related image

និយាយទៅកាន់កាសែត Het Nieuwsblad អ្នកចាំទីសញ្ជាតិបែលហ្សិករបស់ក្លឹប Real Madrid គឺ Thibaut Courtois បានបង្ហាញទស្សនជុំវិញការតាមប្រមាញ់រកខ្សែប្រយុទ្ធសម្រាប់ក្លឹបនេះ ដោយរូបគេយល់ថាកីឡាកររួមជាតិរបស់ខ្លួនល្អជាងកីឡាករខ្សែប្រយុទ្ធឆ្នើមសញ្ជាតិប្រេស៊ីល ។

Image result for Thibaut Courtois with Hazard

អ្នកចាំទីដៃទីមួយរបស់ Real Madrid រូបនេះបានពន្យល់ថា៖ ” រវាង Neymar និង Hazard? ពិតប្រាកដណាស់គឺជា Hazard ហើយ ។ ខ្ញុំចូលចិត្តរូបគេខ្លាំងណាស់ ប៉ុន្តែជម្រើសយ៉ាងណានោះមិនអាស្រ័យលើខ្ញុំនោះទេ ។ អ្នកគ្រប់គ្រងក្លឹបគាត់ដឹងថាគួរធ្វើបែបណាហើយ ។ គឺពួកយើងត្រូវតែសំឡឹងមើលខ្លួនឯងកុំគិតតែមើលក្រុមគេ ” ។

Image result for Neymar

ពេលនេះ Eden Hazard កំពុងមានទម្រង់លេងយ៉ាងល្អនៅក្រុមតោខៀវ Chelsea ដែលមានន័យថាក្លឹបនៅទឹកដីអង់គ្លេសមួយនេះនឹងស្ទាក់ស្ទើរក្នុងការលក់រូបគេចេញ ខណៈ Neymar បាននៅលេងនៅក្លឹប PSG នៅឡើយហើយរបួសរបស់គេនឹងអាចឱ្យគេខកខានប្រកួតយូរទៀត ។

Image result for Neymar

គួររំលឹកផងដែរថាក្លឹបយក្សកាតាឡង់ក្លិប Barcelona បានលក់កីឡាករ Neymar បានទៅក្លឹបអ្នកមានបារាំង PSG បានក្នុងតម្លៃដ៏ខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្របាល់ទាត់គឺរហូតដល់ ២២២ លានអឺរ៉ូកាលពីខែសីហា ឆ្នាំ ២០១៧ ហើយដែលតាំងពីផ្ទេរទៅរូបគេទើបតែលេងឱ្យក្លឹបបាន ៣៣ ប្រកួតប៉ុណ្ណោះដោយរកគ្រាប់បាល់បាន ៣២ គ្រាប់ ។ នៅទីនោះរូបគេហាក់ទទួលរងរបួសជាញឹកញាប់និងធ្ងន់ធ្ងរទៀតផង ៕

ដោយ៖តារា

ប្រភព :
foxsports
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី