ក្រុម Sisophon FC A បានក្លាយជាជើងឯកប្រចាំមណ្ឌលទី ៥ ក្រុងប៉ោយប៉ែត

41706
  • ក្រុម Sisophon FC “A” ក្លាយជាជើងឯកពានរង្វាន់ Tiger Street Football Festival 2019 ក្រោយយកឈ្នះ លើក្រុម Bun Koy FC ក្នុងលទ្ធផល ៣:២ នៅវគ្គផ្តាច់ព្រ័ត្រ នាយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅនៅមណ្ឌលទី ៥ ក្រុងប៉ោយប៉ែត នៅបរិវេន ផ្សាររាត្រី ជិតកាស៊ីណូផ្កាយ ៥ ខណៈក្រុម Poi Pet Empire FC “A” ទទួលបានចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីយកឈ្នះក្រុម Family FC “B” ៤:១ ជាមួយនឹងក្រុម ៥ ផ្សេងទៀតផងដែរ ។

    សម្រាប់ទីក្រុងប៉ោយប៉ែត ដែលជាមណ្ឌលទី ៥ នេះ គណៈកម្មាធិការរៀបចំការប្រកួតយកតែ ៦ ក្រុមរួមមានក្រុម និងក្រុម ដើម្បីទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី ១៦ ដល់ ១៧ ខែមីនា ២០១៩ ខាងមុខនេះ ជាពិសេសមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ គឺកីឡាករបាល់ទាត់ Ronaldinho ។

    គួររំលឹកថា ការប្រកួត Tiger Street Football Festival នេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយបង្កើនប្រសិទ្ធភាព នៃវិស័យកីឡាបាល់ទាត់នៅកម្ពុជាឲ្យមានការរីកចម្រើន ក្នុងន័យជួយសហព័ន្ធកីឡាបាល់ទាត់ធ្វើការបណ្តុះបណ្តាលវ័យក្មេង និងថ្នាលយុវជន ដើម្បីក្លាយជាកីឡាករឆ្នើមត្រៀមប្រកួតតំណាងអោយជាតិ នៅស៊ីហ្គេម ឆ្នាំ ២០២៣ នៅកម្ពុជា ។

    សូមបញ្ជាក់ថា ក្រុមជើងឯកប្រចាំមណ្ឌលទី ៥ ក្រុងប៉ោយប៉ែត គឺក្រុម Sisophon FC “A” ទទួលបានប្រាក់រង្វាន់ ១៥០០ ដុល្លារ ក្រុមជើងឯករង Bun Koy FC ប្រាក់រង្វាន់ ១០០០ ដុល្លារ ក្រុមលេខ ៣ បានទៅលើក្រុម Poi Pet Empire FC “A” ប្រាក់ រង្វាន់ ៥០០ ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ ៤ បានទៅលើ Family FC “B” ប្រាក់រង្វាន់ ២០០​ ដុល្លារ និងស្រាបៀរថៃហ្គ័រ រីឯក្រុម Serey Sophon FC “C” និងក្រុម Bun Koy legends បានឈានទៅប្រកួតផ្តាច់ព្រាត់ នៅរាជធានីនៅភ្នំពេញ ក្នុងចំណោមក្រុមចាញ់ល្អជាងគេ នៅវគ្គ ៨ ក្រុមចុងក្រោយជាមួយក្រុមខ្លាំងៗផ្សេងទៀតពីមណ្ឌលទាំង ៨ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី