Ronaldo សារភាពត្រង់ៗដោយគ្មានលាក់លៀមថា ខ្ញុំតែងតែស្រមៃឃើញខ្លួនឯងលេងនៅ PSG

45628
  • Paris Saint-Germain អាចជាក្លឹបបន្ទាប់សម្រាប់ខ្សែប្រយុទ្ធ Cristiano Ronaldo ដែលកំពុងមានទំនាក់ទំនងមិនសូវល្អជាមួយក្លិប Manchester United ។
    កីឡាករសញ្ជាតិព័រទុយហ្គាល់វ័យ ៣៧ ឆ្នាំរូបនេះចង់ចាកចេញពីទឹកដី Old Trafford ជាខ្លាំងតាំងពីដើមរដូវកាលមកម្លេះ ខណៈទីផ្សារដោះដូរកីឡាករនារដូវងារនេះ អាចជាទីបញ្ចប់នៃពេលវេលារបស់ Ronaldo ជាមួយសំណព្វរបស់លោកមួយនេះ។
    ជាមួយគ្នានេះ កាសែតដ៏ល្បីរបស់ប្រទេសអេស្ប៉ាញ Marca បានរាយការណ៍ថា Ronaldo ធ្លាប់បាននិយាយថា៖ “ខ្ញុំដឹងថាទ្វារបើកចំហ។ ខ្ញុំឃើញខ្លួនឯងកំពុងលេងនៅកីឡដ្ឋាន Parc des Princes (របស់ក្លិប PSG) នៅចំពោះមុខជនអន្តោប្រវេសន៍ព័រទុយហ្គាល់ ៥០,០០០នាក់។ វាពិតជាអស្ចារ្យណាស់”។
    ឥឡូវនេះ PSG កំពុងដំណើរការដោយប្រព័ន្ធលេងរបស់ទីប្រឹក្សារបស់ក្លិបលោក Luis Campos ដែលមានឥទ្ធិពលខ្លាំងក្នុងការផ្ទេររបស់ពួកគេ ដូច្នេះការផ្លាស់ប្តូរសម្រាប់ Ronaldo នឹងមិនសមនឹងទម្រង់លេងថ្មីរបស់ PSG នោះទេ។
    ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងភាពចម្រូងចម្រាសលើអនាគត Kylian Mbappe នៅតែបន្តកើតមានឡើង នោះពួកគេអាចរកឃើញថាក្លិបត្រូវការតារាថ្មី ហើយការយក Ronaldo មករួមក្រុមជាមួយ Lionel Messi ដែលជាគូប្រកួតប្រជែងស្លា..ប់រស់នឹងផ្តល់នូវរដូវកាលដ៏អស្ចារ្យមួយក្នុងពិភពបាល់ទាត់៕ ដោយ៖ តារា

    ប្រភព :
    eurosport
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី