
គ្រូបង្វិកសញ្ជាតិព័រទុយកាល់ លោក Ulisses Morais បានលាឈប់ពីក្លឹប Johor Darul Ta’zim (JDT) កាលពីថ្ងៃអាទិត្យនេះ ដោយមូលហេតុបញ្ហាគ្រួសារ។
លោក Ulisses Morais បានទទួលតំណែងនេះបន្តពីគ្រូមិកស៊ិកគឺលោក Benjamin Mora កាលពី ខែ មិថុនា ឆ្នាំមុន។
លោកបានបញ្ជាក់នៅលើទំព័រហ្វេសប៊ុក Johor Southern Tigers ថា “ថ្ងៃនេះខ្ញុំពិតជាមានអារម្មណ៍សោកស្តាយខ្លាំងណាស់ដែលត្រូវបង្ខំចិត្តចាក់ចោល JDT។”
លោកបានបន្ថែមថា “ខ្ញុំពិតជាអរគុណក្លឹប និងកីឡាករទាំងអស់របស់ក្លឹបសម្រាប់រយៈពេល ៩ ខែកន្លងមកដែលយើងបានធ្វើការរួមគ្នាបង្កើតបានស្នាដៃជាច្រើន។”
“ខ្ញុំពិតជារីករាយ និងមានកិត្តិយសណាស់ដែលបានក្លាយជាផ្នែកមួយនៃប្រវត្តិសាស្ត្ររបស់ JDT។ សូមជូនពរក្លឹបទទួលបានជោគជ័យរហូតតទៅ។”
លោក Raul Longhi ដែលសព្វថ្ងៃជាគ្រូជំនួយសញ្ចាតិអាហ្សង់ទីននឹងឡើងជំនួសតំណែងនេះ។
ដោយ៖ តារា