មិនធម្មតា! Man Utd ត្រៀមលុយជិត ២០០លាន$យក Mbappe មកជំនួសតារាធ្លាក់ជើង CR7

19284
  • Manchester United បានពន្លឿនផែនការរបស់ពួកគេក្នុងការចុះហត្ថលេខាលើអ្នកជំនួស Cristiano Ronaldo បន្ទាប់ពីបទសម្ភាសន៍ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ខ្សែប្រយុទ្ធរូបនេះ ជាមួយអ្នកការសែតដ៏ល្បីលោក Piers Morgan នេះបើយោងតាមសារព័ត៌មាន The Mirror ។
    ក្រុមបិសាចក្រហម បានកំណត់ទៅលើតារាបារាំងរបស់ក្លិប Paris Saint-Germain ខ្សែប្រយុទ្ធ Kylian Mbappe ជាអ្នកស្នងតំណែងដ៏ល្អបំផុត សម្រាប់ខ្សែប្រយុទ្ធព័រទុយហ្គាល់កំពុងធ្លាក់ជើង Cristiano Ronaldo។
    Man United មានលទ្ធភាពក្នុងការបង់ប្រាក់ចំនួន ១៥០ លានផោន (១៧៩លានដុល្លារ) សម្រាប់ការទិញយកកីឡាករវ័យ ២៣ ឆ្នាំខាងលើ។ ក្រុមរបស់លោក Erik Ten Hag ហ៊ានផ្តល់ប្រាក់ឈ្នួល ៥០០,០០០ផោនក្នុងមួយសប្តាហ៍ដល់កីឡាករដល់មានទេពកោសល្យ Mbappe ខណៈដែលក្លិបយក្សអង់គ្លេសមួយនេះ ក៏បានចំណាយចំនួនប្រហាក់ប្រហែលគ្នានេះទៅឱ្យ Ronaldo ផងដែរ។
    Manchester United ក៏កំពុងពិចារណាលើខ្សែប្រយុទ្ធរបស់ក្លិបយក្សអ៊ីតាលី Napoli កីឡាករ Victor Osimhen ជាខ្សែប្រយុទ្ធថ្មីរបស់ពួកគេនាពេលអនាគត ប៉ុន្តែការចុះហត្ថលេខាលើកីឡាករសញ្ជាតិបារាំងនៅតែជាសុបិនដ៏ធំរបស់ក្រុមបីសាចក្រហម។
    គួររម្លឹកជូនថា Kylian Mbappe បានស៊ុតបញ្ចូលទីចំនួន ១៩ គ្រាប់នៅរដូវកាលនេះ ហើយបច្ចុប្បន្នកំពុងស្ថិតក្រោមកិច្ចសន្យាជាមួយ PSG រហូតដល់ឆ្នាំ ២០២៤ ខណៈនាពេលថ្មីៗនេះលេចឮចចាមអារាមថា Mbappe កំពុងមិនសប្បាយចិត្តជាមួយក្លិបផងដែរ។ រីឯ Ronaldo ក៏កំពុងបែ.កបា.ក់ទំនាក់ទំនងជាមួយគ្រូបង្វឹក និងក្លិប Manchester United ក្រោយផ្ដល់បទសម្ភាសន៍ដ៏ចម្រូងចម្រាសនាពេលថ្មីៗនេះ៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី