កីឡាករប៉ុន្មានរូបនេះ ត្រូវគេរំពឹងថានឹងឡើងតម្លៃខ្លួនខ្ពស់ ក្រោយចប់ World Cup 2022

41521
  • ការប្រកួតបាល់ទាត់ពិភពលោក ក្លាយជាកន្លែងរះចែងចាំងសម្រាប់កីឡាករសម្រុះជាតិសាសន៍ដែលមកពី ៣២ប្រទេសផ្សេងគ្នា ខណៈព្រឹត្តិការណ៍ World Cup 2022 នៅក្នុងប្រទេសកាតា ក៏នឹងលេចឡើងនៅតារាថ្មីៗជាច្រើនផ្សេងទៀតផងដែរ។ ដោយខាងក្រោមនេះជាកីឡាករទាំង ៥រូបដែលគេរំពឹងថានឹងឡើងតម្លៃខ្លួន ក្រោយបញ្ចប់ការប្រកួត World Cup ឆ្នាំនេះ៖ ៥-Cody Gakpo កីឡាករជម្រើសជាតិហូឡង់ Cody Gakpo នឹងក្លាយជាតារាសំខាន់ម្នាក់សម្រាប់ហូឡង់សម្រាប់ការប្រកួត World Cup ឆ្នាំនេះ។ ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីចំនួន ១៣ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ១៧លើកពីការប្រកួតចំនួន ២៤លើកនៅក្នុងការប្រកួតទាំងអស់ សម្រាប់ក្រុម PSV Eindhoven រហូតមកដល់ពេលនេះនៅរដូវកាលនេះ។
    ៤-Jamal Musiala កីឡាករជម្រើសជាតិអាល្លឺម៉ង់ Jamal Musiala កំពុងរះយ៉ាងខ្លាំងនៅ Bayern Munich ក្នុងរដូវកាលថ្មីៗនេះ ក្រោយពីបញ្ចប់ការផ្ទេរពី Chelsea នៅឆ្នាំ២០១៩។ Musiala ក៏គេរំពឹងថា នឹងធ្វើបានល្អលេចធ្លោជាមួយអាល្លឺម៉ង់នៅ World Cup ឆ្នាំនេះ។
    ៣-Diogo Costa កីឡាករជម្រើសជាតិព័រទុយហ្គាល់ Costa បានទម្លាក់ Rui Patricio ឡើងមកធ្វើជាអ្នកចាំទីជម្រើសដំបូងរបស់ព័រទុយហ្គាល់ ហើយក៏មានព័ត៌មានថា Manchester United ចង់បានរូបគេមកជំនួស David de Gea ផងដែរ។ អ្នកចាំទីវ័យ ២៣ឆ្នាំខាងលើក៏នឹងក្លាយជាកម្លាំងសំខាន់ក្នុងការជួយព័រទុយហ្គាល់ នៅការប្រកួតធំបំផុតរបស់ពិភពលោកមួយនេះផងដែរ។
    ២-Borna Sosa កីឡាករជម្រើសជាតិក្រូអាត ខ្សែការពារវ័យក្មេងដ៏មានទេពកោសល្យមួយនេះ នឹងក្លាយជារបងការពារដ៏រឹងមាំសម្រាប់ក្រុមជើងឯករងកាលពីឆ្នាំ២០១៨។ Sosa ក៏នឹងក្លាយជាទីចំណាប់អារម្មណ៍សម្រាប់ក្លិបធំៗ ក្រោយបញ្ចប់ការប្រកួតជើងឯកពិភពលោកឆ្នាំនេះដែរ។
    ១-Michy Batshuayi កីឡាករជម្រើសជាតិប៊ែលហ្ស៊ិក Batshuayi កំពុងស៊ុតបញ្ចូលទីផ្អើលក្នុងប្រទេសទួរគីជាមួយក្លិប Fenerbahce។ អតីតកីឡាករ Chelsea រូបនេះ នឹងក្លាយជាតំបន់ប្រយុទ្ធខ្វះមិនបានមួយសម្រាប់ក្រុមខ្លាំងប៊ែលហ្ស៊ិកនៅ World Cup ឆ្នាំនេះ ហើយខ្សែប្រយុទ្ធរូបនេះ ក៏នឹងមានក្លិបជាច្រើនចង់បានរូបគេក្រោយចប់ការប្រកួតពានដ៏ធំមួយនេះ ប្រសិនបើគេធ្វើបានល្អ៕ ដោយ៖ វិទូ

    ប្រភព :
    footballtransfers
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី