ចូលនិវត្តន៍? Messi បង្ហើបថា ពេលវេលារបស់គាត់នៅក្នុងបាល់ទាត់មិនមានច្រើនទៀតនោះទេ

22540
  • កំពូលខ្សែប្រយុទ្ធ Lionel Messi បានបង្ហើបថា ពេលវេលារបស់គាត់នៅក្នុងសមរភូមិវាលស្មៅមិនច្រើនទៀតនោះទេ ដោយគាត់អាចចូលនិវត្តន៍ក្នុងពេលដ៏ខ្លីខាងមុខនេះ។
    Messi បានលើកឡើងតាមសារព័ត៌មាន Football Espana ថា៖ “ខ្ញុំស្រឡាញ់បាល់ទាត់ ខ្ញុំចូលចិត្តលេងវា ហើយខ្ញុំរីករាយជាមួយវា រឿងតែមួយគត់ដែលខ្ញុំបានធ្វើពេញមួយជីវិតរបស់ខ្ញុំគឺលេងបាល់ទាត់ ហើយខ្ញុំប្រាកដថាអ្វីក៏ដោយដែលខ្ញុំធ្វើបន្ទាប់ ក៏នឹងទាក់ទងនឹងបាល់ទាត់ដែរ ទោះបីជាខ្ញុំមិនដឹងថាជាអ្វីក៏ដោយ។ ខ្ញុំមិនគិតថាខ្ញុំនឹងលេងច្រើនជាងនេះទៀតនោះទេ”។
    កីឡាករវ័យ ៣៥ ឆ្នាំរូបនេះមានកុងត្រាជាមួយ PSG ដែលផុតកំណត់នៅរដូវក្តៅក្រោយ។ Barcelona ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរនាំយកអតីតកីឡាកររបស់ខ្លួនរូបនេះត្រឡប់ទៅវិញ ហើយក្លិបអាមេរិក Inter Miami ក៏តែងតែផ្សាភ្ជាប់ផងដែរ។
    Messi នៅតែល្អនៅតែលេងក្នុងកម្រិតកំពូល ទោះបីជាគាត់មានអាយុ ៣៥ឆ្នាំយ៉ាងណាទៅហើយក៏ដោយ។ Messi ស៊ុតបញ្ចូលទីបាន ១២ គ្រាប់ និង Assists ១៤ ដងសម្រាប់ Paris Saint-Germain នៅរដូវកាលនេះ៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី