Ronaldo បញ្ចូនភ្នាក់ងារទៅសុំក្លិបសារីកាព្រៃ Newcastle លេង ក្រោយផ្ទុះ.ជ.ម្លោះជាមួយ Man Utd

36378
  • បន្ទាប់ពីការអត្ថាធិប្បាយរបស់ Ronaldo ក្នុងការវា.យប្រ.ហារលើក្រុម Manchester United និងលោក Erik ten Hag ភ្នាក់ងាររបស់គាត់គឺលោក Jorge Mendes បានធ្វើការស្វែងរកក្លឹបថ្មី។ ភ្នាក់ងាររូបនេះបានទាក់ទងទៅ Bayern Munich ប៉ុន្តែត្រូវបានច្រានចោល ហើយបន្ទាប់មកបានដាក់សំណើរទៅកាន់ Newcastle ជំនួសវិញ។
    Cristiano Ronaldo បានធ្វើការវា.យប្រ.ហារជាខ្លាំងទៅលើ Manchester United។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ បានចូលរួមនៅក្នុងបទសម្ភាសន៍មួយ ដែលខ្សែប្រយុទ្ធរូបនេះបាននិយាយពីវិធីដែល Man United ប្រព្រឹត្តចំពោះគាត់ ជាពិសេសក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Ten Hag។ អតីតកីឡាករ Juventus រូបនេះត្រូវបានគេរំពឹងថា នឹងចាកចេញពី Old Trafford ប៉ុន្តែ Ronaldo មិនទាន់រកក្រុមថ្មីលេងបាននៅឡើយទេ។
    ភ្នាក់ងាររបស់ Ronaldo លោក Jorge Mendes បានទាក់ទងជាមួយក្រុម ដែលគាត់ធ្លាប់បាននិយាយជាមួយកាលពីរដូវក្តៅមុន ដូចជា Bayern Munich ជាដើម។ ទោះជាយ៉ាងណាក៏ដោយក្រុមខ្លាំងអាល្លឺម៉ង់ បានបដិសេធគាត់ម្តងទៀត ដូចដែលពួកគេបានធ្វើនៅចុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ។
    ទោះជាយ៉ាងណាក៏ដោយការសែត Daily Mail បានអះអាងថា ភ្នាក់ងារ CR7 បានចាប់ផ្តើម និងដាក់សំណើរទៅកាន់ក្លឹបនៅ Premier League មួយផ្សេងទៀតនោះគឺក្លិប Newcastle។ ក្លឹបអង់គ្លេសដែលក្លាយជាក្លិបមានបំផុតនៅក្នុងពិភពបាល់ទាត់ ត្រូវបានទិញដោយមហាសេដ្ឋីមកពីអារ៉ាប៊ីសាអូឌីត កាលពីរដូវកាលមុន។ ដូច្នេះក្លិបសារីកាព្រៃមួយនេះមិនខ្វះលុយ ក្នុងការចំណាយទៅលើកីឡាករកំពូលដូចជា Ronaldo នោះទេ។
    ក្លិបសារីកាព្រៃ Newcastle បានទទួលការដាក់សំណើរពីលោក Mendes សម្រាប់ការចុះហត្ថលេខាលើ Cristiano Ronaldo ខណៈកីឡាករវ័យ ៣៧ឆ្នាំខាងលើបាននិយាយថា ខ្លួនមានអារម្មណ៍ថាត្រូវក្លិបបីសាចក្រហមក្ប.ត់។ រដូវកាលនេះ Newcastle កំពុងឡើងជើងជាខ្លាំងគួរឱ្យភ្ញាក់ផ្អើល ដោយបច្ចុប្បន្នឈរនៅចំណាត់ថ្នាក់ទី៣ ក្នុងតារាងក្របខណ្ឌ Premier League នៅពីក្រោយតែក្រុម Arsenal និង Man City ប៉ុណ្ណោះ៕ ដោយ៖ តារា

    ប្រភព :
    Besoccer
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី