Ronaldo ហាក់ស្ដា.យក្រោយដែលមិនបានផ្លាស់ទៅ Man City បែរមករងទុ.ក្ខនៅ Man Utd ទៅវិញ

45961
  • Ronaldo បានសារភាពថាការផ្លាស់ប្តូរទៅកាន់ Manchester City ជិតបិទបញ្ចប់ទៅហើយកាលពីរដូវក្តៅឆ្នាំ ២០២១ មុនពេលការអន្តរាគមន៍ពីលោក Sir Alex Ferguson ។
    នៅក្នុងបទសម្ភាសន៍ថ្មីៗនេះរបស់ Ronaldo ជាមួយអ្នកការសែត Piers Morgan ខ្សែប្រយុទ្ធរបស់ក្រុម Manchester United បានសារភាពថា ការផ្លាស់ប្តូរទៅកាន់គូប្រជែងដ៏ជូរចត់ប្រចាំទីក្រុង Manchester City គឺជិតជោគជ័យទៅហើយកាលពីឆ្នាំ ២០២១ ប៉ុន្តែបានបរាជ័យវិញក្រោយអតីតគ្រូបង្វឹកលោក Sir Alex ធ្វើអន្តរាគមន៍ក្នុងការផ្លាស់ប្ដូរនេះ។
    អ្នកចាត់ការដ៏អស្ចារ្យបំផុតមិនធ្លាប់មានរបស់ Manchester United លោក Sir Alex Ferguson ជាមូលហេតុធំដែលកីឡាករវ័យ ៣៧ ឆ្នាំរូបនេះបានច្រានចោលឱកាសផ្លាស់ទៅលេងនៅក្រុមមេឃខៀវ Manchester City ដើម្បីវិលត្រលប់ទៅកាន់ទឹកដី Old Trafford វិញ។ ខណៈបច្ចុប្បន្នការសម្រេចចិត្តរបស់ Ronaldo ក្នុងការមកលេងនៅក្រុមបីសាចក្រហមជាលើកទី២ ហាក់មិនជោគជ័យនោះទេ និងកំពុងមានរឿងរកាំរកូសថែមទៀតផង។
    ក្នុងបទសម្ភាសដ៏ចម្រូងចម្រាស Ronaldo បាននិយាយថា៖ “និយាយដោយស្មោះត្រង់ការផ្លាស់ទៅ Man City គឺខិតជិតហើយ។ ពួកគេបាននិយាយច្រើន ហើយលោក Guardiola បាននិយាយកាលពីពីរសប្តាហ៍មុនថា ពួកគេព្យាយាមយ៉ាងខ្លាំងដើម្បីនាំយកខ្ញុំ”។
    Ronaldo បានបន្ថែមទៀតថា៖ “ប៉ុន្តែដូចដែលអ្នកដឹងហើយថាប្រវត្តិរបស់ខ្ញុំគឺនៅ Manchester United ។ បេះដូងរបស់អ្នក អ្នកមានអារម្មណ៍ដូចដែលអ្នកធ្លាប់បានធ្វើកាលពីមុន ហើយវាធ្វើឱ្យមានភាពខុសគ្នា។ ហើយជាការពិតណាស់គឺក៏ដើម្បីលោក Sir Alex Ferguson ផងដែរ។ វាជាការសម្រេចចិត្តដោយប្រើបេះដូង”៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី