Toni Kroos អាចនឹងដើរចូល Man City ក្រោយ Real Madrid ចាប់ផ្ដើមជម្រុះកីឡាករចាស់ៗ

19654
  • ក្លឹប Manchester City បានត្រៀមខ្លួនរួចជាស្រេចក្នុងការដេញថ្លៃ ដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Toni Kroos របស់ក្លឹប Real Madrid នៅឆ្នាំ២០២៣ នេះបើយោងតាមកាសែត The Sun ។
    ម្ចាស់ជើងឯក World Cup ២០១៤ Toni Kroos ត្រូវបានគេរាយការណ៍ថា មានការស្ទាក់ស្ទើរក្នុងការចុះកិច្ចសន្យាបន្តនៅកីឡដ្ឋាន Santiago Bernabeu ហើយអាចបញ្ចប់ការចាកចេញពីម្ចាស់ជើងឯកអឺរ៉ុប Real Madrid ដោយឥតគិតថ្លៃ នៅពេលដែលកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ផុតកំណត់នៅរដូវក្តៅក្រោយ។
    គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola ចង់ជួបជាមួយ Kroos ដែលគាត់បានបង្វឹកនៅ Bayern Munich មួយរដូវកាល មុនពេលកីឡាករអាឡឺម៉ង់ដ៏ឆ្នើមរូបនេះ បានចាកចេញផ្លាស់ទៅកាន់រដ្ឋធានីអេស្ប៉ាញជាមួយក្រុម Real Madrid នៅក្នុងឆ្នាំ២០១៤។
    វាគួរឱ្យចាប់អារម្មណ៍ក្នុងការមើលថាតើ Kroos ពិតជាចាកចេញពី Real Madrid មែនឬយ៉ាងណា? របាយការណ៍នៅតែបញ្ជាក់ថា ក្រុមស្ដេចសសង្ឃឹមថា កំពូលខ្សែបម្រើខាងលើនឹងបន្តកិច្ចសន្យាថ្មីរបស់គាត់បន្តទៀត ប៉ុន្តែវាអាស្រ័យលើថាតើ Kroos ចង់បានការប្រកួតប្រជែងថ្មីដែរឬទេ?
    ខ្សែបម្រើកណ្តាលរបស់ Real Madrid កំពុងតែចាប់ផ្តើមវិវត្តន៍ទៅរកមនុស្សជំនាន់ថ្មីជាមួយនឹង Fede Valverde, Aurelien Tchouameni និង Eduardo Camavinga ដូច្នេះទីបំផុតវាអាចដល់ពេលដែល Toni Kroos ឈានមួយជំហ៊ានទៀតជាមួយការផ្សងព្រេងថ្មីនៅលីគផ្សេង៕ ដោយ៖ តារា

    ប្រភព :
    eurosport
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី