រះនៅ World Cup តែចុងក្រោយកីឡាករទាំងនេះ បែរក្លាយជាការផ្ទេរដ៏អា.ក្រ.ក់បំផុតទៅវិញ

87660
  • ការប្រកួតបាល់ទាត់ពិភពលោក ផ្តល់ឱកាសឱ្យកីឡាករបង្ហាញសមត្ថភាពរបស់ខ្លួន ជាពិសេសប្រសិនបើពួកគេធ្វើបានល្អថែមទៀត នោះនឹងមានក្លិបធំៗជាច្រើនចាប់អារម្មណ៍ចង់បាន។ មានកីឡាករច្រើនណាស់ដែលមិនសូវមានអ្នកស្គាល់ ប៉ុន្តែបែរជាទទួលបានភាពល្បីល្បាញ និងត្រូវបានក្លិបធំៗនាំយក ក្រោយចប់ព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ FIFA World Cup។ ដោយក្នុងនោះក៏មានកីឡាករខ្លះក៏កាន់តែជោគជ័យខ្លាំងឡើងៗជាមួយក្លិបថ្មីរបស់ពួកគេ ប៉ុន្តែក៏មានកីឡាករមិនតិចដែរ ដែលក្រោយផ្លាស់ប្ដូរហើយបែរជាជួបរឿងមិនល្អ មិនសូវបានលេង ឬកីឡាករខ្លះលេងមិនសូវបានល្អទៅវិញ។ ដោយខាងក្រោមនេះជាការផ្ទេរអាក្រក់បំផុតទាំង៥ ក្រោយបញ្ចប់ World Cup៖ ១-El Hadji Diouf ផ្ទេរពី Lens ទៅ Liverpool ក្នុងតម្លៃ ១៥ លានអឺរ៉ូក្នុងឆ្នាំ ២០០២ Liverpool បានប្រកាសពីការចុះហត្ថលេខាលើ El Hadji-Diouf ពី Lens មួយថ្ងៃបន្ទាប់ពីគាត់បានជួយសេណេហ្គាល់ យកឈ្នះក្រុមការពារតំណែងជើងបារាំង ដ៏គួរឱ្យភ្ញាក់ផ្អើល ក្នុងការប្រកួតបើកឆាកក្នុងឆ្នាំ ២០០២ នៅប្រទេសជប៉ុន និងកូរ៉េខាងត្បូង។ Diouf បង្ហាញខ្លួនកាន់តែល្អ ដោយបានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៣ ដងក្នុង ៥ ប្រកួតនៅ World Cup។ ប៉ុន្តែអាជីពរបស់គាត់នៅហង្សក្រហម ហាក់បរាជ័យភ្លាមៗតែម្ដង ដោយធ្វើមិនបានល្អទាល់តែសោះ ហើយគាត់ត្រូវបានលក់ទៅឱ្យ Bolton នៅពីរឆ្នាំបន្ទាប់ជាមួយនឹងការខាតបង់ដ៏ច្រើន។
    ២-James Rodriguez ផ្ទេរពី Monaco ទៅ Real Madrid ក្នុងតម្លៃ ៧៥លានអឺរ៉ូក្នុងឆ្នាំ២០១៤ James Rodriguez បានធ្វើឱ្យពិភពបាល់ទាត់ភ្ញាក់ផ្អើលដោយផ្ទេរពីក្លឹប Porto ទៅកាន់ Monaco ក្នុងតម្លៃ ៤៥ លានអឺរ៉ូ និងបានផ្លាស់ទៅចូលរួមជាមួយ Real Madrid នៅ ១២ខែបន្ទាប់។ ការប្រកួត World Cup 2014 ធ្វើកេរ្តិ៍ឈ្មោះរបស់ James ល្បីល្បាញជាខ្លាំងនៅពេលនោះ។ ក្នុងអំឡុងពេលការប្រកួត James ត្រូវបានក្លិប Real Madrid ចែចង់ដោយបើកចំហរតែម្ដង ហើយបានបញ្ចប់ការផ្លាស់ប្តូរភ្លាមៗក្រោយចប់ការប្រកួត។ គាត់ត្រូវបានស្វាគមន៍ដោយអ្នកគាំទ្រ ៤៥,០០០នាក់នៅក្នុងការបង្ហាញរបស់គាត់។ ប៉ុន្តែពេលវេលារបស់គាត់នៅលើទឹកដីអេស្ប៉ាញ មិនមានភាពល្អនោះទេ ដោយត្រូវធ្លាក់ចុះជាលំដាប់ រហូតដល់គ្មានឈ្មោះលេងនៅក្នុងក្រុមថែមទៀតផង និងក៏ត្រូវបានរសាត់ទៅលេងឱ្យក្លិបជាច្រើនដូចជា Bayern Munich, Everton, Al-Rayyan និងឥឡូវនេះ Olympiacos ។
    ៣-Kleberson ផ្ទេរពី Paranaense ទៅ Man Utd ក្នុងតម្លៃ ៨.៦ លានអឺរ៉ូក្នុងឆ្នាំ២០០៣ Kleberson ត្រូវបានគេចាត់ទុកជាផ្នែកមួយនៃភាពជោគជ័យនៃការប្រកួត World Cup របស់ប្រទេសប្រេស៊ីលក្នុងឆ្នាំ ២០០២។ ទើបធ្វើឱ្យ Manchester United ចាប់អារម្មណ៍ និងបានចុះហត្ថលេខាលើ Kleberson ក្នុងឆ្នាំ២០០៣។ គាត់ព្យាយាមសម្របខ្លួនទៅនឹងជីវិតនៅអឺរ៉ុប ហើយនឹងបង្ហាញខ្លួនបានតែ ២០ ប្រកួតប៉ុណ្ណោះសម្រាប់បិសាចក្រហម មុនពេលផ្ទេរទៅ Besiktas ។ អាជីពរបស់គាត់គឺធ្លាក់ខ្លាំងតាំងពីពេលនោះមក ហើយគាត់បានផ្លាស់ទៅប្រេស៊ីលវិញ ហើយកីឡាករប្រេស៊ីលរូបនេះត្រូវគេចាត់ទុកថា ជាការផ្ទេរដ៏អាក្រ.ក់បំផុតមួយ។
    ៤-Robert Jarni ផ្ទេរពី Coventry City ទៅ Real Madrid ក្នុងតម្លៃ ៣.៩លានអឺរ៉ូក្នុងឆ្នាំ១៩៩៨ Robert Jarni គឺជាតារាឆ្នើមម្នាក់របស់ក្រុមជម្រើសជាតិក្រូអាត ដែលបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័តក្នុងឆ្នាំ១៩៩៨។ ក្រោយឃើញធ្វើបានល្អនៅ World Cup ក្លិបអេស្ប៉ាញ Real Madrid បានលុកដៃនាំយកតារារូបនេះតែម្ដង បើទោះបីជាគាត់ទើបតែផ្លាស់ទៅ Coventry City ពី Real Betis នៅពេលនោះក៏ដោយ។ តែក្រោយពីបានចូលរួមជាមួយ Real Madrid មក អាជីពរបស់គាត់ដូចឈានដល់ទីបញ្ចប់អញ្ជឹង ដោយគាត់បានចូលនិវត្តន៍នៅឆ្នាំ២០០២។
    ៥-Andreas Isaksson ផ្ទេរពី Rennes ទៅ Man City ក្នុងតម្លៃ ៣ លានអឺរ៉ូក្នុងឆ្នាំ ២០០៦ Andreas Isaksson បានលេងច្រើនជាង ១០០ប្រកួតសម្រាប់ស៊ុយអែត និងជាអ្នកចាំទីជម្រើសដំបូងរបស់ពួកគេក្នុងឆ្នាំ២០០៦ នៅ World Cup ក្នុងប្រទេសអាល្លឺម៉ង់។ ដោយឃើញធ្វើបានល្អគួរឱ្យចាប់អារម្មណ៍ Man City ក៏បានធ្វើការផ្លាស់ប្តូរភ្លាមៗនៅពេលនោះ។ តែនៅពេលនោះ Man City មិនមែនជាក្រុមអ្នកមានដូចសព្វថ្ងៃនេះទេ ទើបពួកគេមិនអាចប្រកួតប្រជែងនៅក្នុងលីគអង់គ្លេសបាន ដោយ Isaksson មានការខកចិត្តជាខ្លាំង និងបានផ្ទេរចេញនៅឆ្នាំដដែលនោះ៕ ដោយ៖ តារា

    ប្រភព :
    footballtransfers
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី