Neville ដាក់ខ្លាំងៗថា Ronaldo និយាយគ.ន្លើនបែបនេះ គឺគ្មានផ្លូវត្រឡប់មក Man Utd វិញនោះទេ

30902
  • អតីតប្រធានក្រុម Manchester United លោក Gary Neville បាននិយាយថាកិច្ចសន្យារបស់ Cristiano Ronaldo នៅ Manchester United គួរតែត្រូវបានបញ្ចប់ទៅ។
    នៅក្នុងបទសម្ភាសន៍ដ៏ចម្រូងចម្រាសមួយជាមួយ ‘TalkTV’ Ronaldo បាននិយាយថា គាត់មិនគោរពចំពោះអ្នកចាត់ការទូទៅរបស់ Man United លោក Erik ten Hag ទេ ហើយបានអះអាងថាគាត់ត្រូវបានគេបង្ខំឱ្យចាកចេញពីទឹកដី Old Trafford ថែមទៀតផង។ ម្ចាស់ពាន Ballon d’Or ៥សម័យរូបនេះ មិនមែនជាតួអង្គសំខាន់នៅលើទីលានសម្រាប់ United ចាប់តាំងពីលោក Ten Hag ចូលកាន់តំណែងជាអ្នកចាត់ការកាលពីខែឧសភា។ Ronaldo ត្រូវបានពិន័យក្រោយពីបដិសេធមិនព្រមប្ដូរចូល ក្នុងជំនួបទទួលជ័យជម្នះ ២-០ លើក្រុម Tottenham Hotspur កាលពីខែមុន។ ប៉ុន្តែទង្វើចុងក្រោយរបស់ Ronaldo កាន់តែគន្លើន ខណៈខ្សែប្រយុទ្ធរូបនេះក៏បានរិះគន់ខ្លាំងៗទៅលើម្ចាស់ក្លឹបគឺគ្រួសារ The Glazer ដោយអះអាងថាពួកគេមិនខ្វល់ពីភាពជោគជ័យរបស់ក្លឹបនោះទេ ដោយពួកគេគិតតែរឿងលុយប៉ុណ្ណោះ។
    លោក Neville បានប្រាប់ ‘Sky Sports’ ថា៖ “ខ្ញុំមិនគិតថា Ronaldo ចង់បានផ្លូវត្រឡប់មកវិញទេ។គាត់នឹងមិនធ្វើបទសម្ភាសន៍នេះទេ ប្រសិនបើគាត់ចង់បានផ្លូវត្រឡប់មកវិញ។ គាត់ដឹងថាវានឹងនាំមកនូវបញ្ហាបែបនេះ និងជាចុងបញ្ចប់នៃអាជីព Manchester United របស់គាត់”។
    Ronaldo នៅសល់តែជាងប្រាំមួយខែទៀតប៉ុណ្ណោះលើកិច្ចសន្យារបស់គាត់ បន្ទាប់ពីបានចូលរួមជាមួយក្រុម Man Utd ពី Juventus ក្នុងខែសីហា ឆ្នាំ២០២១។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ បានឈ្នះពានរង្វាន់ Premier League ចំនួន ៣ ដង និង Champions League ម្ដងអំឡុងពេលប្រកបអាជីពដំបូងរបស់គាត់នៅ Old Trafford ។ ប៉ុន្តែការវិលមកវិញរបស់ Ronaldo បានប្រែទៅជាជូរចត់។ Man Utd បរាជ័យក្នុងការដណ្ដើមកៅអី Champions League បន្ទាប់ពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៦ ក្នុងតារាង Premier League កាលពីរដូវកាលមុន បើទោះបីជា Ronaldo រកបាន ២៤ គ្រាប់ក្នុងការប្រកួតទាំងអស់ក៏ដោយ។
    ទន្ទឹមនឹងនេះអតីតមិត្តរួមក្រុម Ronaldo លោក Neville បានបន្ថែមទៀតថា៖ “ខ្ញុំឆ្ងល់ថាតើ Man Utd កំពុងធ្វើអ្វី ពីព្រោះការពិតគឺពួកគេដឹងថា ពួកគេត្រូវតែបញ្ចប់កិច្ចសន្យារបស់ Cristiano ឬបើមិនអញ្ជឹងទេពួកគេគួរតែបើកចំហជាទូទៅ ដូច្នេះកីឡាករអាចរិះគន់ពួកគេបាននាពេលអនាគត”៕ ដោយ៖ តារា

    ប្រភព :
    Besoccer
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី