ដូចមិនច្រើនផង! គ្រូបង្វឹកកំពូលទាំង ១០ ដែលមានប្រាក់ខែខ្ពស់បំផុតនៅ World Cup 2022

73526
  • បើនិយាយពីបាល់ទាត់គ្រប់គ្នាតែងតែនឹកឃើញទៅដល់កីឡាករជាក់ជាមិនខាន ប៉ុន្តែអ្នកភ្លេចគិចថា ប្រសិនបើគ្មានគ្រូបង្វឹកទេនោះក្លិប ឬក្រុមជម្រើសជាតិ ប្រៀបបានដូចជាពស់ដា.ច់.ក្បាលអញ្ជឹង។
    គ្រូបង្វឹកជាក្បាលម៉ាស៊ីនដឹកនាំមួយនៅក្នុងវិស័យបាល់ទាត់ដែលខ្វះមិនបាន ព្រោះពួកគាត់ជាអ្នកបង្ហាញផ្លូវ និងជាអ្នករៀបចំយុទ្ធសាស្ត្រការប្រកួតដើម្បីដណ្ដើមជ័យជម្នះជូនក្រុម។ គ្រូបង្វឹកក៏ជាការងារមួយមានសម្ពាធខ្លាំងបំផុតដែរ ប្រសិនបើដឹកនាំមិនទទួលលទ្ធផលល្អទេនោះ ពួកគាត់ប្រឈមមុខនឹងការដេញចេញពីតំណែងផងដែរ។ ថ្ងៃនេះយើងនឹងក្រឡេកទៅមើលកំពូលអ្នកចាត់ការទូទៅ ១០ នាក់ដែលមានប្រាក់ខែខ្ពស់បំផុតនៅព្រឹត្តិការណ៍ FIFA World Cup 2022៖
    ១០. លោក Murat Yakın គ្រូបង្វឹកក្រុមជម្រើសជាតិស្វីស –មានប្រាក់ខែ ១.៦៥ លានដុល្លារ ៩. លោក Fernando Santos គ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្គាល់ –មានប្រាក់ខែ ២.២៥ លានដុល្លារ ៨. លោក Félix Sánchez Bas គ្រូបង្វឹកក្រុមជម្រើសជាតិកាតា – មានប្រាក់ខែ ២.៤៥ លានដុល្លារ ៧. លោក Lionel Scaloni គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន – មានប្រាក់ខែ ២.៦៥ លានដុល្លារ ៦. លោក Gerardo Martino គ្រូបង្វឹកក្រុមជម្រើសជាតិម៉ិកស៊ិក – មានប្រាក់ខែ ២.៩៥ លានដុល្លារ ៥. លោក Louis van Gaal គ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់ – មានប្រាក់ខែ ២.៩៥ លានដុល្លារ ៤. លោក Tite គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល – មានប្រាក់ខែ ៣.៦៥ លានដុល្លារ ៣. លោក Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង– មានប្រាក់ខែ ៣.៨៥ លានដុល្លារ ២. លោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស – មានប្រាក់ខែ ៥.៨៥ លានដុល្លារ ១. លោក Hansi Flick គ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់ – មានប្រាក់ខែ ៦.៥៥ លានដុល្លារ ដោយ៖ តារា

    ប្រភព :
    khelnow
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី