កាន់តែរឿងធំហើយ! Man Utd ចាត់តាំងមេធាវីប្តឹ.ង Ronaldo ជុំវិញការបំ.ពា.នកិច្ចសន្យា

38635
  • យោងតាមកាសែត The Guardian ដែលជាប្រភពលំដាប់ថ្នាក់កំពូលបានឱ្យដឹងថា Manchester United បានចាត់តាំងមេធាវីដើម្បីចាប់ផ្តើមដំណើរការប្តឹ.ង Cristiano Ronaldo សម្រាប់ការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់គាត់ នៅក្នុងបទសម្ភាសន៍ជាមួយលោក Piers Morgan នាពេលថ្មីៗនេះ។
    ក្នុងអំឡុងពេលសម្ភាសន៍នេះ កីឡាករវ័យ ៣៧ ឆ្នាំខាងលើបានចោទប្រកាន់ថា គាត់ត្រូវបានគេបង្ខំឱ្យចេញពីក្លឹប ហើយថាប្រធានក្លិបមិនជឿខ្លួនសម្រាប់ការអវត្តមានមុនដើមរដូវកាល ដើម្បីយកកូនស្រីទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយខ្សែប្រយុទ្ធរូបនេះក៏បង្ហាញការមិនគោរពចំពោះគ្រូបង្វឹកលោក Erik ten Hag ផងដែរ។
    កាសែត The Guardian ដកស្រង់ប្រភពចេញពីក្លឹបដែលនិយាយថា វាមិនពិតទេ ហើយវាត្រូវបានគាំទ្រដោយការអត្ថាធិប្បាយរបស់លោក Ten Hag នៅក្នុងសន្និសីទសារព័ត៌មាន ដែលគាត់តែងតែការពារ Ronaldo និងបង្ហាញពីបំណងចង់ធ្វើការជាមួយខ្សែប្រយុទ្ធរូបនេះ។ ក្លឹបក៏មិនបានចាត់វិធានការដែរនៅពេល Ronaldo មិនបានចូលរួមប្រកួត Pre-Season ហើយផ្ទុយទៅវិញក្លិបបានបញ្ជាក់ថា Ronaldo មិនអាចចូលរួមបានដោយសារបញ្ហាគ្រួសារ។
    Ronaldo ក៏ដូចកីឡាករផ្សេងទៀតទាំងអស់ដែរ ដែលបានចុះកិច្ចសន្យាជាមួយ United ដែលរួមបញ្ចូលលក្ខខណ្ឌដូចជាបុគ្គលិកទាំងអស់ត្រូវតែគោរព និងអនុវត្តតាមការណែនាំស្របច្បាប់ទាំងអស់របស់មន្ត្រីមានសិទ្ធិណាមួយរបស់ក្លឹប។ ពួកគេក៏មិនត្រូវបានអនុញ្ញាតឱ្យសរសេរ ឬនិយាយអ្វីដែលទំនងជានាំឱ្យក្លិបខូ.ចឈ្មោះ ឬធ្វើឱ្យខូចខាតដល់ក្លិបឡើយ។
    ប្រសិនបើត្រូវបានគេរកឃើញថាបទសម្ភាសន៍របស់ Ronaldo ដ៏ចម្រូងចម្រាសនេះ បានបំពានលក្ខខណ្ឌទាំងនោះ ក្លិប Manchester United នឹងចាត់វិធានការតាមផ្លូវច្បាប់ និងឈានដល់ការលុបចោលនៃកិច្ចសន្យារបស់តារាព័រទុយហ្គាល់រូបនេះ៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី