អត្ថន័យ ដើមផ្កាអង្គារសីល និងផ្កាស្បៃរឿង ក្នុងពិធីចូលឆ្នាំចិន

38492
  • ដើមផ្កាអង្គារសីល និងផ្កាស្បៃរឿង ពណ៌របស់វាត្រូវបានគេចាត់ទុកជាតំណាងអោយពណ៌មាស ដែលពណ៌មួយនេះ សម្រាប់ជនជាតិចិន ពួកគេជឿថាអាចនាំអោយពួកគេទ្រព្យសម្បត្តិ និងភាពចម្រើនរុងរឿង។ ដើមផ្កាអង្គាសីល ជាប្រភេទឈើព្រៃភ្នំ ដែលប្រជាជនចិនចូលចិត្តដាក់តាំងលម្អគេហដ្ឋាននាអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្លួន ។ អត្ថន័យរបស់អង្គាសីល គឺដើម្បីភាពរីករាយផង និងដើម្បីតំណាងជោគជតារាសីផង ។

    អង្គាសីល ជាឈើសួគ៌ តំណាងវិរជន និងជាការរំលឹកកុំឱ្យខ្ជឹលច្រអូសថែមទៀតផង ។ ក្នុងវចនានុក្រមខ្មែររបស់សម្តេច ជួន ណាត បានពន្យល់ពាក្យថា អង្គាសីល ឬអ្នកស្រុកខ្លះហៅថា អង្គាលឿង ឬក៏អង្គា ថាជាឈ្មោះឈើមួយប្រភេទ ផ្កាសម្បុរលឿងក្លិនក្រអូបឆ្ងាញ់ ប៉ុន្តែក្រអូបស្រាល ចេញផ្កាក្នុងកាលដែលរង្គោះស្លឹកអស់ ហើយលាស់ជាថ្មី ក្នុងរវាងខែចេត្រ ពិសាខ ។ បើកាត់មែកដែលរង្គោះស្លឹកអស់ហើយ ឬដែលកំពុងចេញផ្កា នោះយកមកត្រាំទឹកក្នុងផើងផ្កា អាចចេញត្រួយ និងផ្កាបានយូរថ្ងៃ ដាក់ជាគ្រឿងតាំងរុងរឿងណាស់ ។

    នៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនក្រៅពីក្រដាសជូនពរឆ្នាំថ្មី និងគោមក្រហម ដែលបិទតាមជញ្ជាំង តាំងលម្អក្នុងផ្ទះ ប្រជាជនចិនក៏ដូចជាប្រជាជនកម្ពុជា ដែលកាត់សែស្រឡាយចិន បានតុបតែងលម្អផ្ទះសម្បែងរបស់ខ្លួន ដោយដើមរុក្ខជាតិ ដូចជាដើមសេដា ដើមផ្កាស្បៃរឿង ដើមក្រូចឃ្វិច និងដើមផ្កាអង្គាសីលជាដើម… ។

    ចំពោះជនជាតិចិន និងជនជាតិខ្មែរកាត់ចិននិយាយ ផ្កាអង្គារសីល មិនអាចខ្វះបាននោះទេ ព្រោះថាពួកគេបាន ចាត់ទុកផ្កាប្រភេទនេះថាជាផ្កា តំណាងអោយរដូវផ្ការីកដ៏ស្រស់ស្អាត និងជាផ្កា ដែលនាំមកនូវភាពត្រជាក់ត្រជុំ និងភាពស្រស់បំព្រងពេញមួយឆ្នាំ ។ ពេលវេលាល្អបំផុតសម្រាប់ទិញផ្កា នោះគឺចាប់ពី ៣ ទៅ ៥ថ្ងៃមុនថ្ងៃបុណ្យចូលឆ្នាំចិន ព្រោះថានៅពេលផ្ការីក គឺនឹងចំថ្ងៃបុណ្យ ២ ទៅ ៣ ថ្ងៃនោះតែម្ដង។ សម្រាប់ដើមផ្កាអង្គារសីល និងផ្កាស្បៃរឿង ពណ៌របស់វាត្រូវបានគេចាត់ទុក ជាពណ៌តំណាងអោយ ពណ៌មាស ដែលពណ៌មួយនេះ សម្រាប់ជនជាតិចិន ពួកគេជឿថា អាចនាំអោយពួកគេ មានទ្រព្យសម្បត្តិ និងភាពចម្រើនរុងរឿង ។

    កាលណាផ្កាទាំងពីរនេះ ជាពិសេសគឺថាអង្គារសីលរីកមានផ្កាកាន់តែច្រើន វាតំណាងថាកាន់តែល្អ និងទ្រព្យហូរចូលច្រើន។ ក្រៅពីនេះ សម្រាប់ដើមក្រូចខ្វិចតូចនោះវិញ គឺមានបែងចែកជាធាតុទាំង៥ដោយក្នុងនោះមានផ្លែ ស្លឹក ផ្កា មែកធាង និងឬស ដែលពួកវាគឺតំណាងអោយទ្រព្យសម្បត្តិ និងសុភមង្គលនៅក្នុងឆ្នាំថ្មី។ ក្នុងការរើសដើមក្រូចនេះ វាត្រូវតែមានផ្លែខ្ចីខ្លះ ទុំខ្លះ ខណះដែលស្លឹកវា ត្រូវតែមានសភាពចំនាស់បន្តិច ហើយវាមានកញ្ចុំផ្លែថ្មី ដែលនេះមានន័យថាជាលុយ និងសំណាងហូរចូលគ្រួសារនៅក្នុងឆ្នាំថ្មី ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី