អស់កន្លែងទៅ! Cristiano ចង់វិលត្រឡប់ទៅ Real Madrid វិញ តែត្រូវពួកគេឆ្លើយថា “No”

17101
  • Real Madrid ត្រូវបានគេរាយការណ៍ថា បានច្រានចោលការរំពឹងទុករបស់ Cristiano Ronaldo ក្នុងការវិលត្រឡប់ទៅកាន់អតីតក្លឹបវិញ ក្នុងខែមករាខាងមុខនេះ។
    អ្នកកាសែតអេស្ប៉ាញដ៏ល្បីលោក Jose Felix Diaz បាន tweet អំពីពាក្យចចាមអារ៉ាមនេះថា៖ “ទាំង Cristiano ឬខ្សែប្រយុទ្ធណាមួយនឹងមិនបង្ហាញខ្លួនសម្រាប់ Real Madrid ក្នុងខែមករានេះឡើយ”។
    Ronaldo ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់ទឹកដី Bernabeu បន្ទាប់ពីរបួសរបស់ Karim Benzema ដែលធ្វើឱ្យខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំរូបនេះ ខកខានមិនបានលេងឱ្យក្រុមជម្រើសជាតិបារាំង សម្រាប់ព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ FIFA World Cup 2022 នៅក្នុងប្រទេសកាតា។
    កីឡាករសញ្ជាតិព័រទុយហ្គាល់ ដែលជាអតីតជើងខ្លាំងរបស់ក្លិបស្ដេចស Real Madrid បានធ្លាក់ចេញពីការពេញចិត្តនៅក្លិបបីសាចក្រហម Manchester United ខណៈស្ថានភាពរបស់ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំខាងលើនៅលើទឹកដីអង់គ្លេស កាន់តែអាក្រក់ទៅៗ ជាពិសេសក្រោយពីផ្ទុះបទសម្ភាសន៍ជាមួយលោក Piers Morgan ដែលបានវា.យប្រ.ហារខ្លាំងៗទៅលើក្លិប និងគ្រូបង្វឹក។
    ជាមួយគ្នានេះ Cristiano Ronaldo បច្ចុប្បន្នកំពុងស្ថិតក្នុងប្រទេសកាតាជាមួយនឹងប្រទេសព័រទុយហ្គាល់របស់ខ្លួន។ ព័រទុយហ្គាល់ ស្ថិតក្នុងពូល H ជាមួយក្រុមជម្រើសជាតិហ្គាណា កូរ៉េខាងត្បូង និងអ៊ុយរូហ្គាយ៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី