Rooney ថាបើខ្លួនជាគ្រូបង្វឹក លោកនឹងដាក់ Messi ក្នុងជម្រើសដំបូង ហើយលក់ Ronaldo ចេញ

19173
  • Wayne Rooney និយាយថា គាត់នឹងលក់អតីតមិត្តរួមក្រុម Manchester United កីឡាករ Cristiano Ronaldo ចេញ ប្រសិនបើគាត់ក្លាយជាគ្រូបង្វឹក។
    បង្ហាញខ្លួននៅលើស្ថានីយ៍ទូរទស្សន៍ឥណ្ឌា JioCinema អតីតខ្សែប្រយុទ្ធអង់គ្លេស Wayne Rooney ត្រូវបានគេសួរថាតើគាត់នឹងដាក់ឱ្យកីឡាករណាលេងក្នុងជម្រើសដំបូង ហើយកីឡាករណាដែលគាត់នឹងដាក់ឱ្យអង្គុយបម្រុងរវាង Ronaldo, Lionel Messi និង Harry Kane ប្រសិនបើគាត់ដឹកនាំ។
    Rooney បាននិយាយដោយមិនស្ទាក់ស្ទើរថា៖ “ខ្ញុំប្រហែលជាធ្វើបែបនេះ… ខ្ញុំត្រូវតែដាក់ Lionel Messi ក្នុងជម្រើសដំបូង ខ្ញុំនឹងដាក់ Harry Kane នៅកៅអីបម្រុង ហើយលក់ Cristiano Ronaldo ចេញ”។
    Ronaldo បាននិយាយខ្លាំងៗទៅលើ Rooney ក្នុងអំឡុងពេលសម្ភាសន៍ដ៏ចម្រូងចម្រាសរបស់គាត់ជាមួយលោក Piers Morgan ។ ទោះជាយ៉ាងណាក៏ដោយ អតីតប្រធានក្រុមជម្រើសបីសាចក្រហម Man Utd ក៏បានវា.យបកទៅកាន់ខ្សែប្រយុទ្ធព័រទុយហ្គាល់វិញភ្លាមៗផងដែរ។
    ទន្ទឹមនឹងនេះ Ronaldo និង Messi បានបង្ហោះរូបភាពរួមគ្នាជាលើកដំបូងរបស់ពួកគេ នៅលើបណ្ដាញអ៊ីនធឺណិត កាលពីយប់ថ្ងៃសៅរ៍ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈកំពូលខ្សែប្រយុទ្ធទាំងពីរ បានធ្វើការផ្សាយពាណិជ្ជកម្មជូនក្រុមហ៊ុនដ៏ល្បី Louis Vuitton។ ស្របពេល Messi និង CR7 កំពុងដឹកនាំជម្រើសជាតិពួកគេដណ្តើមពាន World Cup ជាលើកដំបូងនៅប្រទេសកាតា៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី