អាចទេ? Luis Suarez ចង់ប៉ះមិត្តចាស់ Messi នៅ​វគ្គ​ផ្តាច់ព្រ័ត្រពានរង្វាន់ World Cup 2022 នេះ

18248
  • Luis Suarez ដែលជាកីឡាកររបស់ CD Nacional និងអ៊ុយរូហ្គាយបានសារភាព នៅក្នុងបទសម្ភាសន៍ជាមួយ ‘The Mirror’ ថាគាត់ចង់លេងវគ្គផ្តាច់ព្រ័ត្រ World Cup ប៉ះជាមួយមិត្តចាស់ Lionel Messi ។
    មិត្តភាពរបស់ Suarez និង Messi គឺមានទំនាក់ទំនងល្អនឹងគ្នាជាខ្លាំង អាចនិយាយថាជាមិត្តភាពដ៏ស្និតស្នាលបំផុតរបស់អ្នកពីរនៅក្នុងពិភពបាល់ទាត់។ Luis Suarez អតីតកីឡាករ Barcelona និង Atletico Madrid បានសង្កត់ធ្ងន់នៅក្នុងបទសម្ភាសន៍ជាមួយការសែត ‘The Mirror’ ថាគាត់ចង់ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រការប្រកួតពានរង្វាន់ FIFA World Cup ជាមួយ Messi ។
    តារាសញ្ជាតិអ៊ុយរូហ្គាយរូបនេះបាននិយាយក្នុងបទសម្ភាសថា៖ “ចាប់តាំងពីថ្ងៃដំបូងរបស់ខ្ញុំនៅ Barcelona ខ្ញុំមានទំនាក់ទំនងដ៏អស្ចារ្យជាមួយ Messi វានឹងក្លាយជាសុបិនក្នុងការប្រកួតជាមួយមិត្តភក្តិដ៏អស្ចារ្យរបស់ខ្ញុំនៅវគ្គផ្តាច់ព្រ័ត្រ World Cup”។
    Messi និង Suarez នៅតែមានទំនាក់ទំនងដ៏ស្អិតរមួតនឹងគ្នា បើទោះបីជាពួកគេលែងបានលេងជាមួយគ្នានៅ Barcelona ជាច្រើនឆ្នាំមកហើយក៏ដោយ ហើយបច្ចុប្បន្នពួកគេទាំងពីរកំពុងដឹកនាំក្រុមជម្រើសជាតិរបស់ខ្លួនរៀងៗខ្លួន ដើម្បីដណ្ដើមពានរង្វាន់ World Cup នៅប្រទេសកាតា៕ ដោយ៖ វិទូ

    ប្រភព :
    Besoccer
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី