Wow! Ronaldo ក្លាយ​ជា​មនុស្ស​ដំបូង​គេ​ក្នុង​លោក ​ដែល​មាន​អ្នក​តាមដានលើ IG ៥០០លាន​នាក់

27313
  • Cristiano Ronaldo បានបំបែកកំណត់ត្រាស្ទើរគ្រប់ទាំងអស់នៅក្នុងពិភពបាល់ទាត់ ហើយក្រៅពីសង្វៀនបាល់ទាត់ខ្សែប្រយុទ្ធរូបនេះ ក៏មានឥទ្ធិពលមិនធម្មតានោះដែរ។
    កំពូលកីឡាករបាល់ទាត់ Cristiano Ronaldo បានក្លាយជាមនុស្សដំបូងគេដែលមានអ្នកតាមដានលើស ៥០០ លាននាក់នៅលើ Instagram ដែលជាភាពអស្ចារ្យបំផុត។ នោះមានន័យថាជាង ១០ ភាគរយនៃចំនួនប្រជាជនពិភពលោក ឬប្រហែល ១ ក្នុងចំណោមមនុស្ស ១៦ នាក់ កំពុងតាមដានកីឡាករបាល់ទាត់ព័រទុយហ្គាល់រូបនេះ។
    គណនី Instagram ដែលមានអ្នកតាមដានច្រើនជាងគេបន្ទាប់ពី Ronaldo គឺជាគូរប្រកួតប្រជែងធំបំផុតក្នុងពិភពបាល់ទាត់កីឡាករ Lionel Messi ដែលមានអ្នកតាមដាន ៣៧៦លាននាក់ និង Kylie Jenner ៣៧២លាននាក់។ ចំនួនអ្នកតាមដានបានកើនឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីតារា Manchester United បានផ្ដល់បទសម្ភាសន៍ជាមួយលោក Piers Morgan នៅលើ TalkTV ដោយបានចោទប្រកាន់ក្លិបថាបានក្ប.ត់គាត់។
    នៅក្នុងបទសម្ភាសន៍ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ Ronaldo បានប្រាប់លោក Morgan ថា៖ “បាទ ខ្ញុំមានអារម្មណ៍ថាត្រូវគេក្ប.ត់។ ហើយខ្ញុំមានអារម្មណ៍ថា មនុស្សមួយចំនួន ពួកគេមិនចង់ឱ្យខ្ញុំនៅទីនេះទេ។ មិនត្រឹមតែឆ្នាំនេះទេ ប៉ុន្តែកាលពីឆ្នាំមុនផងដែរ”។
    ទោះបីជាមានការអត្ថាធិប្បាយវា.យប្រ.ហារខ្លាំងៗទៅលើក្លិប គ្រូបង្វឹក អតីតមិត្តរួមក្រុម ជាពិសេសទៅលើម្ចាស់ក្លិបក៏ដោយ ក៏អ្នកគាំទ្ររបស់ Ronaldo បានបន្តកើនឡើងជាលំដាប់ ដោយធ្វើឱ្យខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំខាងលើទទួលបានអ្នកតាមដាន ឬ Follower ៥០០លាននាក់ ដែលជាកំណត់ត្រាគ្មាននរណាអាចធ្វើបានឡើយ៕ ដោយ៖ តារា

    ប្រភព :
    Sportbible
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី