លេចធ្លា.យថា ក្រុម Man Utd ចាប់អារម្មណ៍គ្រោងបោះលុយធំនាំយក Sadio Mane

45628
  • លោក Louis van Gaal គ្រូបង្វឹកសញ្ជាតិហូឡង់បានបង្ហើបថា គាត់បានព្យាយាមចុះហត្ថលេខាលើ Sadio Mane ពីក្រុម Southampton សម្រាប់ក្រុម Manchester United នៅពេលគាត់ដឹកនាំនៅ Old Trafford នេះបើយោងតាមរបាយការណ៍របស់ការសែត The Mirror ។
    គ្រូបង្វឹកជម្រើសជាតិហូឡង់រូបនេះ បានប្រាប់សារព័ត៌មានអំពីខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់ថា៖ “ខ្ញុំចង់បាន Mane អំឡុងពេលខ្ញុំជាអ្នកចាត់ការនៅ Man Utd។ ខ្ញុំបានស្វះស្វែងនាំយកគាត់ខ្លាំងណាស់នៅពេលនោះ ប៉ុន្តែនៅទីបញ្ចប់គាត់បានផ្លាស់ទៅ Liverpool”។
    បច្នុប្បន្ននេះ Mane ក្លាយជាកីឡាករលំដាប់ពិភពលោក ក្រោយពីបរាជ័យផ្លាស់ទៅក្រុមបីសាចក្រហម Manchester United ខ្សែប្រយុទ្ធរូបនេះជោគជ័យជាខ្លាំងនៅក្លិបហង្សក្រហម Liverpool ដោយរយៈពេល ៦ឆ្នាំ Mane បានជួយក្រុមរបស់លោក Jurgen Klopp ឈ្នះជើងឯកក្របខណ្ឌ Premier League និងជើងឯកអឺរ៉ុប Champions League ជាមួយការបង្ហាញខ្លួនសរុប ២៦៩ប្រកួតស៊ុតបញ្ចូលទី ១២០គ្រាប់។
    ក្រោយចាយពេល ៦រដូវកាលនៅ Liverpool ខ្សែប្រយុទ្ធចិត្តធម៌វ័យ ៣០ឆ្នាំខាងលើបានសម្រេចផ្លាស់ទៅលេងនៅលើទឹកដីអាល្លឺម៉ងជាមួយក្រុមខ្លាំង Bayern Munich ហើយ Sadio Mane នៅតែបង្ហាញថាខ្លួនជាកីឡាករល្អបំផុតម្នាក់ក្នុងទសវត្សរ៍នេះ។ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្ដាយនោះគឺ Mane មិនអាចលេងឱ្យប្រទេសសេណេហ្គាល់ នៅការប្រកួតពានរង្វាន់ World Cup 2022 នៅប្រទេសកាតាបានទេ ដោយសារបញ្ហារបួសមិនទាន់ជាសះស្បើយរបស់គេ៕ ដោយ៖ វិទូ

    ប្រភព :
    eurosport
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី