ការចាកចេញដ៏ឈឺ.ចា.ប់បំផុត! ទីបំផុត Man Utd សម្រេចផ្ដា.ច់កុងត្រា Ronaldo ជាផ្លូវការហើយ

15880
  • Ronaldo នឹងចាកចេញពី Manchester United បន្ទាប់ពីបទសម្ភាសន៍ដ៏ចម្រូងចម្រាសរបស់គាត់ជាមួយលោក Piers Morgan នេះបើយោងតាមការបញ្ជាក់របស់ក្លិបជាផ្លូវការ។
    កីឡាករបាល់ទាត់សញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បាននិយាយថាគាត់មានអារម្មណ៍ថាត្រូវ Manchester United ក្ប.ត់ ហើយបានសង្កត់ធ្ងន់ថាគាត់មិនគោរពអ្នកចាត់ការក្លិបលោក Erik ten Hag នោះឡើយ។ បន្ទាប់ពីបទសម្ភាសន៍ដ៏ចម្រូងចម្រាសរបស់ Ronaldo ជាមួយអ្នកសារព័តមានរបស់ TalkTV ភាគីក្លិបបីសាចក្រហម Manchester United បានប្រតិកម្មជាខ្លាំងចំពោះសម្ដីរបស់ខ្សែប្រយុទ្ធរូបនេះ។
    ក្លិប Manchester United បានបញ្ជាក់ពីការចាកចេញរបស់ Ronaldo នៅលើគណនី Twitter របស់ពួកគេថា៖ “Cristiano Ronaldo នឹងត្រូវចាកចេញពី Manchester United ដោយកិច្ចព្រមព្រៀងយល់ព្រមទៅវិញទៅមក ដោយមានប្រសិទ្ធិភាពភ្លាមៗចាប់ពីពេលនេះតទៅ”។
    សូមជម្រាបជូនថា Ronaldo បានធ្វើការអត្ថាធិប្បាយវា.យប្រ.ហារខ្លាំងៗទៅលើក្លិប គ្រូបង្វឹក អតីតមិត្តរួមក្រុម ជាពិសេសទៅលើម្ចាស់ក្លិប។ ដោយខ្សែប្រយុទ្ធព័រទុយហ្គាល់ខាងលើបាននិយាយថា៖ “បាទ ខ្ញុំមានអារម្មណ៍ថាត្រូវគេក្ប.ត់។ ហើយខ្ញុំមានអារម្មណ៍ថា មនុស្សមួយចំនួន ពួកគេមិនចង់ឱ្យខ្ញុំនៅទីនេះទេ។ មិនត្រឹមតែឆ្នាំនេះទេ ប៉ុន្តែកាលពីឆ្នាំមុនផងដែរ”។
    គួររម្លឹកជូនផងដែរថា ចាប់តាំងពីរដូវកាលថ្មីនេះមក Ronaldo ត្រូវបានគ្រូបង្វឹកទុកចោល និងលែងជាកីឡាករសំខាន់សម្រាប់ក្រុមបីសាចក្រហម Man Utd ដោយត្រូវលោក Erik Ten Hag ដាក់ឱ្យអង្គុយនៅកៅអីបម្រុងស្ទើរគ្រប់ប្រកួត និងបានស៊ុតបញ្ចូលទីត្រឹមតែ ៣គ្រាប់ប៉ុណ្ណោះ។ កត្តាមិនសូវបានលេងនេះហើយទើបធ្វើឱ្យ Ronaldo កើតចិត្តមិនសប្បាយចិត្តជាមួយគ្រប់គ្នានៅ Man Utd និងបានរិះគន់មិនសំចៃមាត់ទៅលើក្លិប និងគ្រូបង្វឹករបស់ខ្លួនបែបនេះ៕ ដោយ៖ តារា

    ប្រភព :
    Besoccer
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី