កុំថាឡើយក្លិបធំៗ! គ្រាន់ក្លិបសារីកាព្រៃ Newcastle ក៏បដិសេធមិនចង់បាន Ronaldo ដែរ

31457
  • អ្នកការសែតដ៏ល្បីលោក Fabrizio Romano បានអះអាងថាក្លឹបមហាសេដ្ឋី Newcastle United មិនចាប់អារម្មណ៍លើកីឡាករ Cristiano Ronaldo នោះទេ។
    អ្នកជំនាញខាងផ្ទេរកីឡាកររូបនេះបានសរសេរនៅលើ Twitter បញ្ជាក់អំពីរឿងនេះថា៖ “មិនមានការចរចាបន្តសម្រាប់ Cristiano Ronaldo ដើម្បីចូលរួមជាមួយ Newcastle ទោះបីជាមានពាក្យចចាមអារ៉ាមជាហូរហែយ៉ាងណាក៏ដោយ”។
    លោក Fabrizio Romano បានបន្តបញ្ជាក់ទៀតថា៖ “មានគេប្រាប់ថា ការចរចាមិនបានកើតឡើងទេ ខណៈដែលអ្វីៗស្ថិតនៅដដែល។ Cristiano នឹងចំណាយពេលរបស់គាត់ ដើម្បីសម្រេចអនាគតរបស់គាត់ ហើយឥឡូវនេះ ១០០% គាត់កំពុងផ្តោតលើការប្រកួត World Cup”។
    ក្រុមអ្នកមានជាន់ថ្មី Newcastle បានចាប់ផ្តើមយ៉ាងល្អក្នុងរដូវកាល Premier League ដោយឈរនៅលេខ៣ គិតមកទល់ពេលនេះ នៅក្រោមតែក្រុមក្រុមលេខ១ Arsenal និងលេខ២ Manchester City ប៉ុណ្ណោះ។
    Ronaldo បច្ចុប្បន្នជាភ្នាក់ងារឥតគិតថ្លៃ បន្ទាប់ពីត្រូវបានក្លិបបីសាចក្រហម Manchester United ផ្ដាច់កុងត្រានាពេលថ្មីៗនេះ ក្រោយផ្ដល់បទសម្ភាសន៍វា.យប្រ.ហារខ្លាំងៗទៅលើក្លិប និងគ្រូបង្វឹក។ ប្រធានក្រុមព័រទុយហ្គាល់ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុម Arsenal, Chelsea និង Liverpool ផងដែរ។ ស្របពេល Ronaldo កំពុងផ្ដោតអារម្មណ៍ជួយជម្រើសជាតិព័រទុយហ្គាល់នៅ World Cup ២០២២៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី