មិនខុសគ្នានឹងមិត្តសម្លាញ់ Ronaldo ទេ! មិនទាន់បានលេងផង Marcelo ត្រូវក្លិបថ្មីផ្ដា.ច់កុងត្រាបា.ត់

70048
  • វីរបុរសរបស់ក្លឹប Real Madrid កីឡាករ Marcelo ហាក់ជួបរឿងមិនសូវល្អទាល់តែសោះ ចាប់តាំងពីការផ្លាស់ប្តូររដូវក្តៅរបស់គាត់ទៅកាន់ក្លិប Olympiakos ហើយខ្សែការពាររូបនេះត្រូវក្លិបផ្ដាច់កុងត្រាក្រោយចាយពេលត្រឹមតែពីរខែប៉ុណ្ណោះ។
    បើយោងតាម FootMercato បានរាយការណ៍ថាកីឡាករជើងចាស់វ័យ ៣៤ ឆ្នាំរូបនេះបានបរាជ័យក្នុងបង្ហាញខ្លួនសម្រាប់ក្រុម Olympiakos រាប់ចាប់តាំងពីផ្ទេរទៅកាន់ប្រទេសក្រិកដោយឥតគិតថ្លៃ ដោយបង្ហាញខ្លួននៅក្របខណ្ឌ Super League Greece ដែលជាលីគកំពូលរបស់ក្រិក បានត្រឹមតែ ២ប្រកួតគត់។
    ខ្សែការពារស្លាបឆ្វេងសញ្ជាតិប្រេស៊ីល Marcelo បានចាកចេញពីក្រុមខ្លាំងអេស្ប៉ាញ Real Madrid នៅរដូវក្តៅនេះ នៅចុងបញ្ចប់នៃកិច្ចសន្យារបស់គាត់បន្ទាប់ពីរយៈពេល ១៥ ឆ្នាំកន្លះនៅលើទឹកដី Santiago Bernabeu ជាមួយនឹងភាពជោគជ័យដ៏អស្ចារ្យ។
    ប៉ុន្តែ Marcelo បានតស៊ូយ៉ាងលំបាកនៅ Olympiakos ដោយបានបង្ហាញខ្លួនដ៏គួរឱ្យសោកសៅបំផុតត្រឹមតែចំនួន ៥លើកប៉ុណ្ណោះក្នុងនាមជាកីឡាករបម្រុង គិតគ្រប់ការប្រកួតទាំងអស់។ Marcelo ក៏បានតស៊ូជាមួយនឹងរបួស ហើយមើលទៅហាក់ដូចជាកាយសម្បទារបស់តារារូបនេះ មិនល្អដូចពីមុនទៀតនោះទេ។ Olympiakos នឹងដោះលែង Marcelo ពីកិច្ចសន្យារបស់គាត់ក្រោយចាយពេលតែ ២ខែប៉ុណ្ណោះលើទឹកដីប្រទេសវ័យចំណាស់ក្រិក៕ ដោយ៖ តារា

    ប្រភព :
    footballtransfers
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី