Ronaldo ជាកីឡាករទី១ ក្នុងប្រវត្តិសាស្ត្រដែលស៊ុតបញ្ចូលទីនៅព្រឹត្តិការណ៍ World Cup ចំនួន ៥ លើក

29200
  • Cristiano Ronaldo បានក្លាយជាកីឡាករបុរសដំបូងគេ ដែលស៊ុតបញ្ចូលទីនៅ World Cup ចំនួន ៥ ព្រឹត្តិការណ៍ផ្សេងគ្នា បន្ទាប់ពីការស៊ុតបញ្ចូលទីក្នុងការប្រកួត World Cup រវាងព័រទុយហ្គាល់ជាមួយហ្គាណា។
    កីឡាករវ័យ ៣៧ ឆ្នាំបានបង្កើតកំណត់ត្រានៅពេលដែលគាត់បានស៊ុតបាល់ប៉េណាល់ទី នៅនាទីទី ៦៥ នៅកីឡដ្ឋាន 974 ក្នុងទីក្រុង Doha ដើម្បីផ្តល់ឱ្យព័រទុយហ្គាល់នាំមុខក្នុងការប្រកួតពូល H ជាមួយក្រុមផ្កាយខ្មៅហ្គាណា។
    Ronaldo បានវ៉ាដាច់ Pele និងវីរបុរសអាល្លឺម៉ង់ Uwe Seeler និង Miroslav Klose ដែលសុទ្ធសឹងបានស៊ុតបញ្ចូលទីក្នុងការប្រកួត World Cup ចំនួន ៤លើកដូចគ្នា។ Ronaldo ក៏បានបន្ថែមកំណត់ត្រាពិភពលោកផ្ទាល់ខ្លួននៃការស៊ុតបញ្ចូលទីអន្តរជាតិដល់ទៅ ១១៨ គ្រាប់ដែលច្រើនជាងកីឡាករណាៗទាំងអស់ នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់។
    Manchester United បានប្រកាសនៅសប្តាហ៍នេះថា ក្លិបបានឈានដល់ផ្លូវបំបែកជាមួយ Ronaldo ហើយ បន្ទាប់ពីគាត់បានរិះគន់ក្លឹប និងអ្នកចាត់ការលោក Erik ten Hag យ៉ាងចាស់ដៃនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍មួយ ប៉ុន្តែខ្សែប្រយុទ្ធចាស់វស្សារូបនេះ មិនបានបង្ហាញសញ្ញានៃភាពតានតឹងជាមួយរឿងដ៏ជូរចត់របស់គាត់នៅ Old Trafford ឡើយ ដោយ Ronaldo នៅតែធ្វើបានល្អជាមួយជម្រើសជាតិ និងជួយព័រទុយហ្គាល់យកបាន ៣ ពិន្ទុក្នុងជំនួបបើកឆាកការប្រកួត World Cup ២០២២៕ ដោយ៖ តារា

    ប្រភព :
    Besoccer
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី