Dani Alves ថាបើ Mbappe មិនអាត្មានិយមទេ ម្លេះ Neymar រកបាន ១៥០គ្រាប់ក្នុងមួយឆ្នាំ

65941
  • Dani Alves ដែលធ្លាប់លេងជាមួយ Neymar នៅ Barcelona និង PSG និយាយថា ប្រសិនបើ Mbappe កុំអាត្មានិយម ហើយចេះបញ្ចូនបាល់ឱ្យតារាប្រេស៊ីល នោះ Neymar អាចស៊ុតបញ្ចូលទីបាន ១៥០គ្រាប់។
    បញ្ហាគឺថា ទំនាក់ទំនងរវាង Neymar និង Kylian Mbappé មានភាពប្រេះស្រាំទៅហើយ។ ជាការពិតណាស់ វាត្រូវបានគេរាយការណ៍ថា លក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌដែលម្ចាស់ជើងឯក World Cup 2018 បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយ PSG នៅរដូវក្តៅ នោះគឺត្រូវលក់ Neymar ចេញ ដែលជាអ្វីដែលក្លិបមិនអាចធ្វើបាន និងក៏ជាមូលហេតុដែល Mbappe កើតកូនចិត្តចង់ចាកចេញជាថ្មី។
    Dani Alves បានប្រាប់ Gazzetta dello Sport ថា៖ “កីឡាករដ៏អស្ចារ្យត្រូវតែដឹង និងយល់ពីអ្នកណាដែលលេងជាមួយគាត់ជានិច្ច។ មិត្តរួមក្រុមរបស់អ្នកបញ្ជាក់ពីគុណភាពរបស់អ្នក។ Mbappe គឺជាបាតុភូតមួយ ប៉ុន្តែគេមិនបានយល់ថា Neymar និង Lionel Messi ដែលលេងជាមួយគាត់ក្នុងតំបន់ប្រយុទ្ធ គឺជាកីឡាករដ៏អស្ចារ្យជាងគាត់នោះទេ”។
    Alves បន្តលើកឡើងទៀតថា៖ “Neymar និង Messi គឺប្លែកពីគេ។ ពួកគេឃើញ និងធ្វើអ្វីៗដែលគ្មាននរណាម្នាក់ឃើញ ឬត្រូវធ្វើ។ អ្នកត្រូវតែឆ្លាតដើម្បីទាញយកអត្ថប្រយោជន៍ពីសក្តានុពលរបស់ពួកគេ។ ពួកគេជាកីឡាករបាល់ទាត់ដ៏ឆ្នើមពីររូប។ ខ្ញុំគិតថាខ្ញុំសុខស្រួលពេលមានបាល់ ប៉ុន្តែពេលខ្ញុំលេងជាមួយ Leo ខ្ញុំបានផ្តល់បាល់ឲ្យគាត់។ ហើយប្រសិនបើខ្ញុំលេងជាមួយ Neymar នោះវាគឺដូចគ្នា។ ប្រសិនបើ Mbappe ផ្តល់បាល់ឱ្យពួកគេ គាត់នឹងស៊ុតបញ្ចូលទីបាន ១៥០គ្រាប់”៕ ដោយ៖ វិទូ

    ប្រភព :
    footballtransfers
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី