
Kepa Arrizabalaga ហាក់ជួបអាជីពដ៏អាក្រ.ក់បំផុតរបស់ខ្លួន ចាប់តាំងពីបានចូលរួមជាមួយ Chelsea ពីក្លឹប Athletic ក្នុងឆ្នាំ ២០១៨ ប៉ុន្តែ Kepa នៅតែជាអ្នកចាំទីដែលមានតម្លៃថ្លៃបំផុតគ្រប់ពេល បន្ទាប់ពីបានចុះហត្ថលេខាជាមួយក្លឹបតោខៀវក្នុងតម្លៃ ៨០លានអឺរ៉ូ។ ខណៈខាងក្រោមនេះជាអ្នកចាំទីទាំង ១០ ដែលមានតម្លៃខ្លួនថ្លៃបំផុតគ្រប់ពេលក្នុងប្រវត្តិសាស្ត្របាល់ទាត់៖
១-Kepa Arrizabalaga ផ្ទេរពី Athletic Club ទៅ Chelsea ក្នុងតម្លៃ ៨០ លានអឺរ៉ូ ២-Alisson ផ្ទេរពី Roma ទៅ Liverpool ក្នុងតម្លៃ ៦២.៥ លានអឺរ៉ូ
៣-Gianluigi Buffon ផ្ទេរពី Parma ទៅ Juventus ក្នុងតម្លៃ ៥២.៨៨លានអឺរ៉ូ
៤- Ederson ផ្ទេរពី Benfica ទៅ Manchester City ក្នុងតម្លៃ ៤០លានអឺរ៉ូ
៥-Jasper Cillessen ផ្ទេរពី Barcelona ទៅ Valencia ក្នុងតម្លៃ ៣៥ លានអឺរ៉ូ
៦-Thibaut Courtois ផ្ទេរពី Chelsea ទៅ Real Madrid ក្នុងតម្លៃ ៣៥លានអឺរ៉ូ
៧-Manuel Neuer ផ្ទេរពី Schalke ទៅ Bayern Munich ក្នុងតម្លៃ ៣០ លានអឺរ៉ូ
៨-Jordan Pickford ផ្ទេរពី Sunderland ទៅ Everton ក្នុងតម្លៃ ២៨.៥ លានអឺរ៉ូ
៩-Aaron Ramsdale ផ្ទេរពី Sheffield United ទៅ Arsenal ក្នុងតម្លៃ ២៨ លានអឺរ៉ូ
១០-Francesco Toldo ផ្ទេរពី Fiorentina ទៅ Inter Milan ក្នុងតម្លៃ ២៦.៥លានអឺរ៉ូ
ដោយ៖ តារា