ខឹងចិត្តនៅ Dortmund ពេក Kagawa បានបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយនៅក្នុងលីគទួរគី

11292
  • Shinji Kagawa បានបង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយនៅក្នុងក្របខ័ណ្ឌ Super Lig កាលពីថ្ងៃអាទិត្យដោយក្លាយជាកីឡាករជប៉ុនដំបូងគេដែលអាចស៊ុតបញ្ចូលទីក្នុងការប្រកួតនៅលីគកំពូលរបស់ទួរគី ខណៈ Besiktas បានផ្តួល Antalyaspor ក្នុងលទ្ធផលដ៏ចាស់ដៃ ។

    Image result for shinji kagawa besiktas

    អតីតខ្សែបម្រើឆ្នើមរបស់ក្លឹប Manchester United រូបនេះបានផ្ទេរពីក្លឹប Borussia Dortmund ទៅចូលរួមជាមួយក្លឹបយក្សរបស់ទួរគី Besiktas និងបានស៊ុតចូលភ្លាមៗសម្រាប់ក្លឹបថ្មីរបស់គាត់ ។ Shinji Kagawa បានចាប់ផ្តើមការប្រកួតកាលពីថ្ងៃអាទិត្យនៅលើកៅអីបម្រុងមុនពេលចូលជំនួសកីឡាករ Adem Ljajic នៅក្នុងនាទីទី ៨១ ។

    Image result for shinji kagawa besiktas

    ត្រឹមរយៈពេលតែមួយនាទីកីឡាករវ័យ ២៩ ឆ្នាំរូបនេះបានស៊ុតទម្លុះសំណាញ់ទីភាមៗដែលជាគ្រាប់ដំបូង និងក៏ជាការប្រកួតដំបូងរបស់គេផងដែរ ហើយ ២ នាទីបន្ទាប់ Kagawa ក៏រកបាន ១ គ្រាប់ទៀតដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយើងខ្លាំង និងជួយឲ្យ Besiktas បំបាកក្រុម Antalyaspor ក្នុងលទ្ធផលដ៏ចាស់ដៃ ៦-២ ។

    Image result for shinji kagawa besiktas

    ជ័យជម្នះនេះបានធ្វើឱ្យក្លឹប Besiktas ស្ថិតក្នុងចំណាត់ថ្នាក់ទី ៣ នៅក្នុងតារាងក្របខ័ណ្ឌ Super Lig បន្ទាប់ពីឆ្លងកាត់ ២០ ប្រកួតកន្លងមកនេះ បើទោះបីជាពួកគេនៅតែចាញ់ក្រុមឈរកំពូលតារាង Istanbul Basaksehir រហូតដល់ ១១ ពិន្ទុក៏ដោយ ។

    Image result for shinji kagawa besiktas

    ពីរគ្រាប់បាល់របស់អតីតខ្សែបម្រើក្លឹប Manchester United រូបនេះគឺជាការស៊ុតបញ្ចូលទីដំបូងរបស់គេនារដូវកាលនេះ បន្ទាប់ពីគាត់មានការអាក់អន់ចិត្តជាមួយនឹងក្លឹប Dortmund មុនពេលកីឡាករមកពីទ្វីបអាស៊ីរូបនេះចាកចេញក្នុងនាមជាកីឡាករខ្ចីជើង ៕

    ដោយ៖តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី