សេដបា.ត់! មានព័ត៌មានថា Messi នឹងលេងឱ្យក្លិបរបស់ Beckham ក្រោយចប់ World Cup

24686
  • យោងតាម ‘The Times’ ក្លឹប Inter Miami ជិតឈានដល់កិច្ចព្រមព្រៀងចុះហត្ថលេខាលើកីឡាករ Leo Messi សម្រាប់រដូវកាលក្រោយហើយ។ ខណៈការបន្តស្នាក់នៅជាមួយ Paris Saint-Germain និងការត្រលប់ទៅ Barcelona វិញនឹងត្រូវច្រានចោល។
    កិច្ចសន្យារបស់ Lionel Messi ជាមួយ PSG នឹងផុតកំណត់នៅឆ្នាំ ២០២៣ ហើយអនាគតរបស់កំពូលខ្សែប្រយុទ្ធរូបនេះហាក់ដូចជានៅលើទឹកដីប្រទេសមហាសហរដ្ឋអាមេរិក។ មានការរំពឹងទុកជាច្រើនអំពីការវិលត្រឡប់ទៅ Barcelona វិញ ប៉ុន្តែក្លិបជាច្រើនដូចជា Inter Miami ក៏បានកំណត់គោលដៅលើម្ចាស់ពានរង្វាន់ Ballon d’or ៧សម័យខាងលើផងដែរ។
    បើយោងតាមសារព័ត៌មាន ‘The Times’ ក្លឹប Inter Miami របស់កំពូលវីរបុរសអង់គ្លេស David Beckham ជិតឈានដល់កិច្ចព្រមព្រៀងជាមួយខ្សែប្រយុទ្ធអាហ្សង់ទីនវ័យ ៣៥ឆ្នាំខាងលើហើយ។ ប្រព័ន្ធផ្សព្វផ្សាយដដែលបានរាយការណ៍ថា Messi នឹងចុះហត្ថលេខាជាមួយក្រុមទើបបង្កើតថ្មីរបស់អាមេរិកនេះ បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតាបានបញ្ចប់។
    ប្រភពបានបញ្ជាក់ថា Messi នឹងក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុត នៅក្នុងប្រវត្តិសាស្ត្រក្របខណ្ឌលីគកំពូលសហរដ្ឋអាមេរិក Major League Soccer។ លើសពីនេះ ក្រុមប្រឹក្សាភិបាលក្លិបខាងលើ ក៏មានបំណងចុះហត្ថលេខាលើកីឡាករបាល់ទាត់ល្បីៗផ្សេងទៀត ដើម្បីមកជួយ Messi ផងដែរ។
    តាមពិតទៅ ក្រុមដែលបង្កើតឡើងដោយអតីតកីឡាករបាល់ទាត់ Manchester United, Real Madrid និង PSG លោក Beckham កំពុងតែកំណត់គោលដៅលើកីឡាករលំដាប់ពិភពលោកជាច្រើនដូចជា Cesc Fabregas, Luis Suarez និង Sergio Busquets ជាដើម។ ខណៈ Cristiano Ronaldo ក៏ជាគោលដៅមួយផងដែរសម្រាប់ក្លិប Inter Miami៕ ដោយ៖ តារា

    ប្រភព :
    Besoccer
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី