កីឡាករដែល​ស៊ុត​បញ្ចូល​ទី​វ័យចំណាស់បំផុត​ទាំង៥ ​ក្នុង​ប្រវត្តិសាស្ត្រ World Cup ពូដូក៏មានឈ្មោះ

21134
  • អាយុគឺជារឿងសំខាន់បំផុតមួយនៅក្នុងការប្រកបអាជីពបាល់ទាត់។ ការប្រកួតធំបំផុតនៅក្នុងពិភពបាល់ទាត់គឺ FIFA World Cup ដែលកីឡាករគ្រប់រូបចង់លេងតំណាងឱ្យជាតិរបស់ខ្លួន ហើយបើអាចស៊ុតបញ្ចូលទីនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ វារឹតតែជារឿងសប្បាយចិត្តទៅទៀត។
    ប៉ុន្តែកីឡាករដែលបង្ហាញខ្លួននៅក្នុងពានរង្វាន់ World Cup ភាគច្រើននៅក្មេងៗចន្លោះខ្ទង់ម្ភៃឆ្នាំប៉ុណ្ណោះ ព្រោះនៅវ័យនេះកំពុងពេញកម្លាំង និងលេងបានល្អនៅក្នុងអាជីពរបស់ពួកគេ។ ប៉ុន្តែថ្ងៃនេះ MerlPlus សូមនាំលោកអ្នកទៅស្គាល់កីឡាករបាល់ទាត់ ដែលស៊ុតបញ្ចូលទីមានវ័យចំណាស់បំផុតទាំង ៥ ក្នុងប្រវត្តិសាស្ត្រ FIFA World Cup តាំងពីបង្កើតមក។ តោះទៅស្គាល់ទាំងអស់គ្នា៖
    ៥. Felipe Baloy – ស៊ុតបញ្ចូលទីនៅអាយុ ៣៧ ឆ្នាំ ១២០ ថ្ងៃ នៅ World Cup ២០១៨ ៤. Cuauhtémoc Blanco – ស៊ុតបញ្ចូលទីនៅអាយុ ៣៧ ឆ្នាំ ១៥១ ថ្ងៃ នៅ World Cup ២០១០ ៣. Gunnar Gren – ស៊ុតបញ្ចូលទីនៅអាយុ ៣៧ ឆ្នាំ ២៣៦ ថ្ងៃ នៅ World Cup ១៩៥៨ ២. Cristiano Ronaldo – ស៊ុតបញ្ចូលទីនៅអាយុ ៣៧ ឆ្នាំ ២៩៥ ថ្ងៃ នៅ World Cup ២០២២ ១. Roger Milla – ស៊ុតបញ្ចូលទីនៅអាយុ ៤២ ឆ្នាំ ៣៩ ថ្ងៃ នៅ World Cup ១៩៩៤ ដោយ៖ វិទូ

    ប្រភព :
    khelnow
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី