លីគកំពូលកម្ពុជានារដូវកាលថ្មី ២០១៩ ខាងមុខនេះនឹងកើនក្លឹបរហូតដល់ ១៤ ក្រុម

20802
  • ការប្រកួតលីគកំពូលកម្ពុជានារដូវកាលឆ្នាំ ២០១៩ នេះត្រូវបានបង្ហើបឱ្យដឹងថានឹងមានការបង្កើនចំនួនក្រុមរហូតដល់ ១៤ ក្លឹបដែលនេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្របាល់ទាត់លីគកម្ពុជាដែលមានចំនួនក្រុមច្រើនបែបនេះ ។

    ការប្រកួតដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជាឬ Metfone Cambodian League នារដូវកាលថ្មី ២០១៩ នេះនិងត្រូវប្រកួតប្រជែងពីសំណាក់ក្លឹបចំនួនរហូតដល់ ១៤ ក្រុមដែលរួមមានក្លឹប ណាហ្គាវើល, បឹងកេតអែហ្វស៊ី, វិសាខា, ក្រសួងការពារជាតិ, ភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, អាស៊ីអឺរ៉ុបយូណាយធីត, អង្គរថាយហ្គឺរ, អគ្គស្នងការដ្ឋាននគរបាលជាតិ, សូលទីឡូអង្គរ, អគ្គីសនីកម្ពុជា និងសមាជិកថ្មីចំនួន ៣ បន្ថែមទៀតរួមមានក្លឹប គីរីវង់សុខសែនជ័យ , ខេត្តកំពង់ចាម និងយុវជនសាលាបាល់ទាត់ជាតិបាទី ។

    Image may contain: 5 people, text

    ចាប់តាំងពីឆ្នាំ ២០០០ មកក្រុមដែលត្រូវប្រជែងយកពានរង្វាន់លីគកំពូលកម្ពុជាគឺមិនលើសចំនួន ១២ ក្រុមនោះឡើយ ហើយប្រសិនបើមិនមានអ្វីប្រែប្រួលនោះទេចំនួន ១៤ ក្រុមនារដូវកាលថ្មី ២០១៩ ខាងមុខនេះគឺជាប្រវត្តិសាស្ត្រនៃលីគកំពូលកម្ពុជាដែលមានក្រុមចូលរួមប្រកួតប្រជែងច្រើនបែបនេះ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី