
ការឈ្នះពានរង្វាន់ជើងឯកអឺរ៉ុប UEFA Champions League ជាក្ដីស្រមៃធំបំផុតរបស់កីឡាករគ្រប់រូបដែលលេងនៅតំបន់អឺរ៉ុប។ ប៉ុន្តែមានកីឡាករមិនសូវច្រើនប៉ុន្មាននោះទេ ដែលពួកគេមានឱកាស ឬក៏សំណាងឈ្នះពានដ៏មានឥទ្ធិពលនៅកម្រិតក្លិបមួយនេះ។
ដោយសារកីឡាករខ្លះបានត្រឹមលេងនៅក្លិបតូចៗ ឬក្លិបមិនមានសមត្ថភាពប្រកួតប្រជែងពាននេះបាន ប៉ុន្តែកីឡាករខ្លះទៀតលេងនៅក្លិបធំៗមានទាំងលុយ និងប្រមូលផ្ដុំទៅដោយកីឡាករលំដាប់ពិភពលោក ជាច្រើនយ៉ាងណាក៏ដោយ ក៏មិនប្រាកដថាអាចឈ្នះ Champions League បាននោះដែរ។ ជាមួយគ្នាក៏មានកីឡាករមួយចំនួនតូចដែលឈ្នះពាននេះជាច្រើនលើក ខណៈខាងក្រោមនេះជាកីឡាករទាំង ១០រូបដែលឈ្នះពានរង្វាន់ UCL លើសពីមួយក្លិប៖
១-កីឡាករ Toni Kroos –ឈ្នះជាមួយក្លិប Bayern Munich (២០១៣), Real Madrid (២០១៦, ២០១៧, ២០១៨ និង ២០២២) ២-កីឡាករ Cristiano Ronaldo –ឈ្នះជាមួយក្លិប Manchester United (២០០៨), Real Madrid (២០១៤, ២០១៦, ២០១៧ និង ២០១៨)
៣-កីឡាករ Mateo Kovacic –ឈ្នះជាមួយក្លិប Real Madrid (២០១៦, ២០១៧, ២០១៨), Chelsea (២០២១)
៤-កីឡាករ Gerard Pique –ឈ្នះជាមួយក្លិប Manchester United (២០០៨), Barcelona (២០០៩, ២០១១ និង ២០១៥)
៥-កីឡាករ Clarence Seedorf –ឈ្នះជាមួយក្លិប Ajax (១៩៩៥), Real Madrid (១៩៩៨), AC Milan (២០០៣ និង ២០០៧)
៦-កីឡាករ David Alaba –ឈ្នះជាមួយក្លិប Bayern Munich (២០១៣ និង ២០២០), Real Madrid (២០២២)
៧-កីឡាករ Samuel Eto’o –ឈ្នះជាមួយក្លិប Barcelona (២០០៦ និង ២០០៩), Inter Milan (២០១០)
៨-កីឡាករ Fernando Redondo –ឈ្នះជាមួយក្លិប Real Madrid (១៩៩៨ និង ២០០០), AC Milan (២០០៣)
៩-កីឡាករ Xherdan Shaqiri –ឈ្នះជាមួយក្លិប Bayern Munich (២០១៣), Liverpool (២០១៩)
១០-កីឡាករ Xabi Alonso – Liverpool (២០០៥), Real Madrid (២០១៤)
ដោយ៖ តារា