Man Utd កំពុងតាមប្រ.មា.ញ់តារាវ័យក្មេងព័រទុយហ្គាល់ឡើងជើងរូបនេះ មកជំនួស Ronaldo

19210
  • ក្លិប Manchester United អាចនឹងបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់ Chelsea ក្នុងការដេញថ្លៃទិញយក Rafael Leao ពី AC Milan នេះយោងតាមកាសែត The Times។
    ក្រុមបិសាចក្រហម Manchester United កំពុងត្រូវការខ្សែប្រយុទ្ធដ៏មុតស្រួចមួយរូបនេះ បន្ទាប់ពីការចាកចេញរបស់ខ្សែប្រយុទ្ធជើងចាស់ Cristiano Ronaldo កាលពីដើមខែនេះ។ Ronaldo និង Man Utd បានយល់ព្រមនឹងគ្នាលើការបញ្ចប់កិច្ចសន្យា ក្រោយកីឡាករវ័យ ៣៧ឆ្នាំខាងលើបានវា.យប្រ.ហារមិនសំចៃមាត់ទៅលើគ្រូបង្វឹក អតីតកីឡាករ ក្លិប និងរួមទាំងម្ចាស់ក្លិបផងដែរ។
    ជម្រើសដំបូងរបស់ Man Utd គឺតារាវ័យក្មេង Cody Gakpo ប៉ុន្តែខ្សែប្រយុទ្ធជម្រើសជាតិហូឡង់រូបនេះ ក៏ត្រូវបានក្លឹបកំពូលៗផ្សេងទៀត រួមមាន Liverpool និង Barcelona តាមប្រមា.ញ់ផងដែរ ខណៈដែល Gakpo កំពុងបង្ហាញភាពលេចធ្លោខ្លាំងនៅក្នុងព្រឹត្តិការណ៍ World Cup ២០២២ ដែលប្រទេសកាតាធ្វើជាម្ចាស់ផ្ទះ។
    ប្រសិនបើ Man United មិនអាចទទួលបាន Gakpo នោះទេ ក្រុមរបស់លោក Erik Ten Hag ត្រូវបានគេរំពឹងថានឹងធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីផ្តួលគូរប្រកួតប្រជែងរួមលីគ Chelsea ដើម្បីចុះហត្ថលេខារបស់សិស្សប្អូនរបស់ Ronaldo កីឡាករវ័យក្មេងព័រទុយហ្គាល់ Rafael Leao ។
    ជាមួយគ្នានេះ ក្រុមតោខៀវ Chelsea មានការកោតសរសើរជាខ្លាំងចំពោះ Rafael Leao ជាយូរមកហើយ ប៉ុន្តែក្រុមសម្បូរលុយមួយនេះមិនទាន់បានដាក់សំណើដេញថ្លៃជាផ្លូវការ សម្រាប់កីឡាករវ័យ ២៣ឆ្នាំដ៏ឆ្នើមរូបនេះនៅឡើយទេ៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី