Higuain ៖ លោក Sarri ដឹងពីរបៀបដើម្បីទទួលបានភាពល្អបំផុតពីខ្ញុំ ជាពិសេសផ្នែកខាងអារម្មណ៍

7148

Gonzalo Higuain បានសារភាពថាលោក Maurizio Sarri គឺជាគ្រូបង្វឹកដែលទទួលបានភាពល្អឥតខ្ចោះបំផុតពីជំនាញរបស់ខ្លួន ខណៈដែលកីឡាករសញ្ជាតិអាហ្សង់ទីននិងគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះត្រូវបានជួបជុំគ្នានៅ Chelsea វិញ ។

Image result for Maurizio Sarri

Gonzalo Higuain បានចូលលេងពេលប៉ះនឹងក្រុម Huddersfield ដែលជាប្រកួតដំបូងររបស់គេនៅក្នុងកីឡដ្ឋាន Stamford Bridge ដោយស៊ុតបញ្ចូលទីបានចំនួន ២ គ្រាប់ ខណៈដែលក្រុមតោខៀវ Chelsea បានបំបាក់ក្រុម Huddersfield ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៥-០ នៅក្នុងក្របខ័ណ្ឌ Premier League ប្រចាំសប្តាហ៍ទី ២៥ ។

Image result for Maurizio Sarri with  Gonzalo Higuain

អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Real Madrid រូបនេះបានផ្លាស់មកកាន់ទឹកដីប្រទេសអង់គ្លេសដោយចូលរួមជាមួយក្លឹបតោខៀវ Chelsea ក្នុងលក្ខខ័ណ្ឌខ្ចីជើងពីក្លឹបសេះបង្កង់ Juventus បន្ទាប់ពីមិនទទួលបានជោគជ័យក្នុងការខ្ចីជើងលេងនៅ AC Milan ក្នុងពាក់កណ្ដាលរដូវកាលនេះ ។

Image result for Maurizio Sarri with  Gonzalo Higuain

សមាជិកក្រុមជម្រើសជាតិអាហ្សង់ទីនវ័យ ៣១ ឆ្នាំរូបនេះបានជួបរដូវកាលដ៏ល្អបំផុតដោយរូបគេបានបំបែកកំណត់ត្រានៅក្នុងក្របខ័ណ្ឌ Serie A ដោយស៊ុតបញ្ចូលទីបានរហូតដល់ ៣៦ គ្រាប់កាលពីរដូវកាល ២០១៥-១៦ ក្រោមការដឹកនាំរបស់លោក Sarri កាលពីលេងនៅក្លឹប Napoli ។ ដូចនេះ Gonzalo Higuain ពិតជារីករាយណាស់ដែលបានជួបជុំជាមួយអ្នកចាត់ការចាស់របស់ខ្លួនវិញ ។

Related image

បន្ទាប់ពីការទទួលជ័យជម្នះកាលពីថ្ងៃសៅរ៍ Higuain បានថ្លែងថា៖ ” លោក Sarri គឺជាគ្រូបង្វឹកដែលបានជួយឱ្យខ្ញុំក្លាយជាកីឡាករល្អបំផុត ។ គាត់គឺជាមនុស្សម្នាក់ដែលបានដឹងពីរបៀបធ្វើការជាមួយខ្ញុំជាពិសេសនៅលើផ្នែកអារម្មណ៍ ។ កាលពីរដូវកាល ២០១៥-១៦ គឺជារដូវកាលដ៏អស្ចារ្យមួយដែលខ្ញុំបានបំបែកកំណត់ត្រារកគ្រាប់បានច្រើនបំផុតដែលមានសារៈសំខាន់ណាស់នៅទីនោះ ( នៅអ៊ីតាលី ) ។ វាជាឆ្នាំដ៏អស្ចារ្យសម្រាប់ខ្លួនខ្ញុំ និង Maurizio ដែលជារយៈពេលដែលយើងបានចែករំលែកជាមួយគ្នាសូម្បីតែវាមានរយៈពេលខ្លីក៏ដោយ ” ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី