Messi ក្លាយជាកីឡាករទី១ ក្នុងប្រវត្តិសាស្ត្រដែលស៊ុតប៉េណាល់ទីមិនចូល ២ ដងនៅ World Cup

28608
  • Lionel Messi ក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលស៊ុតបាល់ប៉េណាល់ទីមិនចូលចំនួន ២ ដងក្នុងព្រឹត្តិការណ៍ FIFA World Cup។
    នៅពេលដែលអ្នកចាំទី Wojciech Szczesny របស់ប៉ូឡូញបានសង្គ្រោះបាល់ប៉េណាល់ទីរបស់ Lionel Messi ក្នុងការប្រកួតវគ្គចែកពូលពានរង្វាន់ World Cup របស់ជម្រើសជាតិអាហ្សង់ទី ដែលជាការពិន័យដ៏ចម្រូងចម្រាសបំផុត។ ខណៈ Messi ក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រ World Cup ដែលស៊ុតបាល់ប៉េណាល់ទីមិនចូលចំនួនពីរលើក។
    អ្នកគាំទ្រផ្ទុះការវែកញែកខ្លាំង នៅពេលដែលអាហ្សង់ទីនទទួលបានបាល់ប៉េណាល់ទីដ៏ចម្រូងចម្រាសក្នុងការប្រកួត World Cup របស់ពួកគេជាមួយប៉ូឡូញ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកចាំទីដៃទី១ របស់ Juventus បានជួយសង្គ្រោះប៉ូឡូញពីការទាត់បាល់ប៉េណាល់ទីរបស់ Lionel Messi ស្ទើរមិនគួរឱ្យជឿ។
    បាល់ប៉េណាល់ទីរបស់អាហ្សង់ទីននេះ គឺជាលើកទីពីរដែលទទួលបាននៅការប្រកួត World Cup 2022។ Messi បានស៊ុតបាល់ប៉េណាល់ទីយ៉ាងជោគជ័យ ក្នុងការប្រកួតបើកឆាកទល់នឹងអារ៉ាប៊ីសាអូឌីត ប៉ុន្តែតារា PSG រូបនេះបែរជាខកខានឱកាសរកគ្រាប់ទី៣ របស់ខ្លួនក្នុងការប្រកួតពានដ៏ធំមួយនេះ ក្រោយស៊ុតបាល់ប៉េណាល់ទីមិនចូលទល់នឹងប៉ូឡូញ។
    ម្ចាស់ពាន Ballon d’Or ៧សម័យកាលខាងលើ រកបាន ២គ្រាប់ហើយនៅ World Cup ឆ្នាំនេះ ដោយគ្រាប់ទី២ រកបានទល់នឹងម៉ិកស៊ិក។ សរុបមកគិតមកទល់ពេលនេះ អាហ្សង់ទីនស៊ុតបញ្ចូលទីបាន ៨ គ្រាប់ហើយក្នុងការប្រកួត World Cup ខណៈក្រុមខ្លាំងមកពីអាមេរិកឡាទីនមួយនេះ នឹងត្រូវជួបជាមួយក្រុមខ្លាំងអាស៊ីអូស្ត្រាលី នៅវគ្គ ១៦ក្រុមចុងក្រោយ៕ ដោយ៖ តារា

    ប្រភព :
    khelnow
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី