ជយោរអាស៊ី! សាម៉ារ៉ៃជប៉ុន កា.ប់គោជល់អេស្ប៉ាញ ២កាំបិ.តទម្លា.ក់អាល្លឺម៉ង ដោយទាំងប៊ែលហ្សិក

19136
  • ជារឿងមិនគួរឱ្យជឿមែន ក្រុមមកពីអាស៊ីជប៉ុន បានឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup ក្រោយយកឈ្នះអេស្ប៉ាញ់ ២-១។
    ការប្រកួតពានរង្វាន់ World Cup 2022 ដែលប្រទេសកាតាធ្វើជាម្ចាស់ផ្ទះនេះ ពិតជាកើតរឿងនឹកស្មានមិនដល់ជាច្រើន ដែលរឿងមិនគួរកើតក៏កើតឡើង រឿងហួសចិត្តក៏មាន។ ជំនួបដ៏តានតឹងយប់មិញនេះទាំងនៅក្នុងពូល E និងពូល F បានធ្វើឱ្យកក្រើកពិភពបាល់ទាត់ទូទាំងពិភពលោក ខណៈក្រុមខ្លាំងៗដែលត្រូវគេព្យាករណ៍ថាអាចឈ្នះជើងឯកឆ្នាំនេះ បែរជាធ្លាក់ជាបន្តបន្ទាប់ទៅវិញ។
    ដំបូងយើងនិយាយនៅក្នុង E ដែលក្រុមជើងឯកឆ្នាំ២០១៤ បានលត់ក្រុមកូស្តារីកា ក្នុងលទ្ធផល ៤ទល់នឹង២ ដែលធ្វើឱ្យក្ដីសង្ឃឹមឡើងទៅកាន់វគ្គបន្តក៏កើតមានឡើងសម្រាប់ក្រុមឥន្ទ្រីដែកអាល្លឺម៉ង់មួយនេះ។ ប៉ុន្តែគ្រប់យ៉ាងទេវតាបានចារទុករួចមកហើយថា អាល្លឺម៉ង់ឆ្នាំ២០១៨ និងអាល្លឺម៉ង់ឆ្នាំ២០២២នេះ មានវាសនាមិនខុសគ្នានោះទេ ដោយបានត្រឹមហាលអាវត្រឹមវគ្គចែកពូលប៉ុណ្ណោះ។
    ក្រោយពីក្រុមសាម៉ារ៉ៃជប៉ុន ដែលហ្វេនភាគច្រើនជាបុរសៗបានយកឈ្នះទៅលើក្រុមខ្លាំងដែលជាម្ចាស់ជើងឯកឆ្នាំ២០១០ គោជល់អេស្ប៉ាញ ស្ទើរមិនគួរឱ្យជឿក្នុងលទ្ធផល ២-១ ខណៈគ្រាប់ជ័យជម្នះរបស់ជប៉ុន បានរងការរិះគន់ជាខ្លាំង ដែលគេគិតថាជាគ្រាប់បាល់ចេញទៅហើយ។ ប៉ុន្តែចប់ ៩០នាទីមក ជប៉ុន និងអេស្ប៉ាញ់ បានដឹកដៃគ្នាឡើងទៅកាន់វគ្គ ១៦ក្រុមយ៉ាងរីករាយ។
    ចំណែកឯពូល F វិញក៏មានភាពតានតឹងគួរឱ្យចាប់អារម្មណ៍ផងដែរ ស្របពេលក្រុមម៉ារ៉ុក ដែលគេមិនសូវមើលឃើញ និងគិតថាមិនអាចឆ្លងផុតវគ្គចែកពូល បែរជាធ្វើព្យុះធ្វើភ្លៀងជាខ្លាំងនៅក្នុងពូលដែលប្រមូលផ្ដុំទៅដោយក្រុមល្អៗ ដោយឆ្លងកាត់ ៣ប្រកួត ឈ្នះ ២ ស្មើ ១ មិនស្គាល់ពាក្យចាញ់ ដោយប្រកួតចុងក្រោយពួកគេបានយកឈ្នះលើក្រុមកាណាដា ក្នុងលទ្ធផល ២-១។ ស្របពេលក្រុមប៊ែលហ្សិក ដែលជាក្រុមបីសាចក្រហម ប្រមូលផ្ដុំទៅដោយកីឡាករលំដាប់កំពូលល្បីៗ និងឈរនៅ Ranking លេខ២ ក្នុងលោកបែរធ្វើមិនបានល្អ និងបានត្រឹមស្រ.ក់ទឹកភ្នែកសោកស្ដាយ ជិះយន្តហោះត្រឡប់ទៅផ្ទះវិញប៉ុណ្ណោះ ក្រោយប្រកួតចុងក្រោយត្រឹមស្មើរ ០-០ ជាមួយក្រុមជើងឯករងឆ្នាំ២០១៨ ក្រូអាត ខណៈ ៣ប្រកួតកន្លងមកប៊ែលហ្សិក ឈ្នះ ១ ស្មើរ ១ និងចាញ់ ១ ជាមួយលទ្ធផលនេះធ្វើឱ្យគ្រូបង្វឹកប្រកាសលាលែងចេញពីតំណែងភ្លាមៗ៕ ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី