Eden Hazard ៖ ខ្ញុំបានធ្វើការសម្រេចចិត្តរួចហើយ ហើយខ្ញុំដឹងថាខ្ញុំនឹងធ្វើអ្វី

20912
  • តារាឆ្នើមរបស់ក្លឹបតោខៀវ Chelsea កីឡាករ Eden Hazard បានអះអាងថាគាត់បានធ្វើការសម្រេចចិត្តរួចហើយទាក់ទងនឹងអណាគតរបស់គាត់ ខណះកីឡាកររូបនេះកំពុងផ្សាភ្ជាប់យ៉ាងខ្លាំងជាមួយក្លឹបយក្សរបស់អេស្ប៉ាញ Real Madrid ។

    ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ UEFA Champions League ចំនួន ៣ សម័យកាលជាប់ៗគ្នាក្លឹប Real Madrid ត្រូវបានគេរាយការណ៍ថាតែងតែបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើប្រធានក្រុមជម្រើសជាតិហែលហ្ស៊ិកវ័យ ២៧ ឆ្នាំរូបនេះ ខណះការផ្ទេរកីឡាកររូបនេះអាចនឹងចំណាយប្រាក់ប្រមាណ ១១២ លានអ៊ឺរ៉ូ ។

    Hazard បានប្រាប់វិទ្យុ Monte Carlo ថា៖ ” ខ្ញុំបានធ្វើការសម្រេចចិត្តរួចហើយ ហើយខ្ញុំដឹងថាខ្ញុំនឹងធ្វើអ្វី ” ។

    ទន្ទឹមនឹងនេះលោកគ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Maurizio Sarri បានសរសើរខ្សែបម្រើសញ្ជាតិបែលហ្ស៊ិករូបនេះ និងបានស្នើសុំឱ្យមានដំណោះស្រាយក្នុងពេលឆាប់ៗនេះ ។

    គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបាននិយាយថា៖ ” គាត់ ( Hazard ) មានអាយុ ២៨ ឆ្នាំរួចហើយ ហើយបើគាត់ចង់ចាកចេញគាត់គួរតែធ្វើវា ។ ជាការពិតគាត់មានសារៈសំខាន់ណាស់សម្រាប់ក្រុមពីព្រោះគាត់គឺជាកីឡាករដ៏អស្ចារ្យ ។ គាត់តែងតែអាចឈ្នះការការប្រកួតមួយក្នុងរយៈពេលពីរនាទីដោយខ្លួនឯង ហើយជួនកាលគ្រាន់តែក្នុងមួយនាទី ។ ប៉ុន្តែនៅពេលនេះទោះជាយ៉ាងណាក៏ដោយគាត់មិនមែនជាអ្នកដឹកនាំទេ ” ៕

    ដោយ៖តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី