ល្អពេកហើយ! Mbappe រកគ្រាប់បាល់តាមស្មើ Messi និងច្រើនជាង Ronaldo នៅ World Cup

56025
  • Kylian Mbappe នៅតែជាកីឡាករដ៏លេចធ្លោបំផុតទាំងនៅព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ World Cup 2018 និង World Cup 2022។
    Kylian Mbappe បានស៊ុតបាល់បញ្ចូលទីដើម្បីផ្តួលប៉ូឡូញក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup នៅកាតា។ គ្រាប់បាល់ទីពីររបស់ Mbappe ក្នុងជំនួបចាញ់ធ្លាក់នេះ បានធ្វើឱ្យខ្សែប្រយុទ្ធវ័យក្មេងខាងលើតាមស្មើជាមួយនឹង Lionel Messi សម្រាប់គ្រាប់បាល់ស៊ុតបញ្ចូលទីនៅ World Cup ចំនួន ៩គ្រាប់ដូចគ្នា ដែលជាចំនួនគ្រាប់បាល់ច្រើន Cristiano Ronaldo ដែលរកបានត្រឹម ៨គ្រាប់ប៉ុណ្ណោះ។
    ក្រុមការពារតំណែងជើងឯកបារាំង បានឈានទៅដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រពានរង្វាន់ World Cup បន្ទាប់ពីការបង្ហាញទម្រង់លេងដ៏អស្ចារ្យរបស់ Mbappe ដែលបានដើរតួនាទីយ៉ាងសំខាន់ទាំងការបញ្ជូនបាល់ និងស៊ុតបាល់បញ្ចូលទី ២គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ ៣-១ លើជម្រើសជាតិប៉ូឡូញរបស់ Robert Lewandowski។
    គ្រាប់បាល់ដំបូងរបស់កីឡាករវ័យ ២៣ឆ្នាំខាងលើ ធ្វើបាននៅនាទីទី ៧៤ មុនពេលបន្ថែម ១គ្រាប់ទៀតនៅម៉ោងបន្ថែមនៅនាទីទី ៩១ ដែលបានទម្លាក់ក្រុមប៉ូឡូញចេញត្រឹមវគ្គ ១៦ក្រុមចុងក្រោយ។ ខណៈ Lewandowski ក៏រកបាន ១គ្រាប់ផងដែរសម្រាប់ជម្រើសជាតិរបស់ខ្លួន ដោយបញ្ចប់លទ្ធផល ៣-១ បញ្ជូនបារាំងទៅជួបក្រុមតោកំណាច់អង់គ្លេស នៅវគ្គ ៨ក្រុមចុងក្រោយ។
    គិតមកទល់ពេលនេះ គ្រាប់ពេជ្ររបស់បារាំង Mbappe រកបាន ៩ គ្រាប់ហើយក្នុងការប្រកួតបាល់ទាត់ដ៏ធំ World Cup ដោយចំណាយពេលត្រឹមតែ ២លើកប៉ុណ្ណោះ ដោយបានតាមស្មើរមិត្តរួមក្លិប Messi និងបានវ៉ាដាច់និមិត្តរូបរបស់ខ្លួន Cristiano Ronaldo ដែលរកបានតែ ៨គ្រាប់ជាមួយការបង្ហាញរហូតដល់ទៅ ៥លើកឯណោះ៕ ដោយ៖ តារា

    ប្រភព :
    Besoccer
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី