ក.ប់សារី! Man Utd សម្លឹងឃើញខ្សែការពារកូរ៉េខាងត្បូង Kim Min-jae មកជំនួស Harry Maguire

20172
  • Manchester United កំពុងសម្លឹងរកមើលការចុះហត្ថលេខាលើ Kim Min-jae ពី Napoli នៅក្នុងទីផ្សារដោះដូរកីឡាករខាងមុខនេះ នេះបើយោងតាមការរាយការណ៍របស់ The Mirror ។
    កីឡាករអន្តរជាតិកូរ៉េខាងត្បូងអាយុ ២៦ ឆ្នាំ កំពុងបង្ហាញភាពលេចធ្លោជាខ្លាំងទាំងនៅក្លិប Napoli និងក្រុមជម្រើសជាតិនៅព្រឹត្តិការណ៍ FIFA World Cup 2022 នាប្រទេសកាតានេះ។ ខ្សែការពារដ៏ឆ្នើមអាស៊ីខាងលើ អាចចុះហត្ថលេខាបានជាមួយលក្ខខណ្ឌនៃការដោះលែងតម្លៃ ៣៨ លានផោន (៤៧លានដុល្លារ) ហើយទំនងជាមានន័យថាពេលវេលារបស់ Harry Maguire នៅ Old Trafford បានដល់ទីបញ្ចប់ហើយ។
    បើទោះបីជា Maguire ធ្វើបានល្អនៅក្នុងពានរង្វាន់ World Cup ជាមួយក្រុមជម្រើសជាតិអង់គ្លេសក៏ដោយ ក៏អ្នកចាត់ការលោក Erik ten Hag កំពុងស្វះស្វែងរកខ្សែការពារថ្មីមកពង្រឹងក្រុម។ លោក Ten Hag ហាក់ពេញចិត្តជាខ្លាំងទៅនឹងដៃគូ Raphael Varane និង Lisandro Martinez Maguire នៅតំបន់ការពារ។ ស្របពេល Harry Maguire កំពុងរីករាយជាខ្លាំងនៅ World Cup ក្រោយជួយអង់គ្លេសឈ្នះបន្តបន្ទាប់ មិនទាន់ស្គាល់រស់ជាតិចាញ់នៅឡើយទេ។
    ការនាំយកអតីតកីឡាករ Fenerbahce ខ្សែការពារ Kim Min-jae នឹងអនុញ្ញាតឱ្យ Maguire អាចនឹងស្វែងរកក្លិបថ្មីលេង ក្រោយភាគច្រើនប្រធានក្រុមបីសាចក្រហមខាងលើ ត្រូវបានគ្រូបង្វឹកដាក់ឱ្យអង្គុយនៅកៅអីបម្រុង ខណៈក្លិបជាច្រើនដូចជា ក្រុមតោខៀវ Chelsea ក៏ចង់ចាប់អារម្មណ៍ចង់បាន Harry Maguire ផងដែរ៕ ដោយ៖ វិទូ

    ប្រភព :
    eurosport
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី