Ronaldo ក្លាយជាកីឡាករដែលមានប្រាក់ខែច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ក្រោយមកលេងនៅអាស៊ី

25648
  • បើទោះបីជាមិនទាន់មានព័ត៌មានជាផ្លូវការណាមួយដែលបានបញ្ជាក់ថា Cristiano Ronaldo នឹងមកលេងនៅទ្វីបអាស៊ីជាមួយក្លិបអារ៉ាប៊ីសាអូឌីត Al-Nassr យ៉ាងណាក៏ដោយ ប៉ុន្តែមានព័ត៌មានលេចធ្លោយជាច្រើនបានបញ្ជាក់ថា កីឡាករព័រទុយហ្គាល់រូបនេះនឹងទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។
    ក្រោយចាកចេញពីក្លិបអង់គ្លេសបីសាចក្រហម Manchester United ជាមួយភាពដ៏ចម្រូងចម្រាសជាទីបំផុត ប្រភពជាច្រើនបានអះអាងថា Ronaldo នឹងហោះមកលេងនៅអាស៊ីយើង ក្រោយចប់ការប្រកួតជើងឯក World Cup 2022 នៅប្រទេសកាតានេះ។ ដោយខាងក្រោមនេះ ជាកីឡាករបាល់ទាត់ទាំង ១០រូបដែលមានប្រាក់ខែខ្ពស់បំផុតលើពិភពលោកនាពេលបច្ចុប្បន្ន៖
    ១០. Kevin de Bruyne កីឡាកររបស់ក្លិប Manchester City រកបានជិត ២៤លានអឺរ៉ូក្នុង១ឆ្នាំ ៩. Andres Iniesta កីឡាកររបស់ក្លិប Vissel Kobe នៅប្រទេសជប៉ុន រកបានជិត ២៤លានអឺរ៉ូក្នុង១ឆ្នាំ ៨. Eden Hazard កីឡាកររបស់ក្លិប Real Madrid រកបានជិត ២៦លានអឺរ៉ូក្នុង១ឆ្នាំ ៧. Robert Lewandowski កីឡាកររបស់ក្លិប Barcelona រកបានជិត ២៦លានអឺរ៉ូក្នុង១ឆ្នាំ ៦. Erling Haaland កីឡាកររបស់ក្លិប Manchester City រកបានជាង ៣៣ លានអឺរ៉ូក្នុង១ឆ្នាំ ៥. Mohamed Salah កីឡាកររបស់ក្លិប Liverpool រកបានជាង ៣៣ លានអឺរ៉ូក្នុង១ឆ្នាំ ៤. Neymar Jr កីឡាកររបស់ក្លិប PSG រកបានជាង ៥២ លានអឺរ៉ូក្នុង១ឆ្នាំ ៣. Lionel Messi កីឡាកររបស់ក្លិប PSG រកបានជិត ៦២ លានអឺរ៉ូក្នុង១ឆ្នាំ ២. Kylian Mbappe កីឡាកររបស់ក្លិប PSG រកបានជិត ១០៤លានអឺរ៉ូក្នុង១ឆ្នាំ ១. Cristiano Ronaldo កីឡាកររបស់ក្លិប Al-Nassr រកបានជិត ១៩០ លានអឺរ៉ូក្នុង១ឆ្នាំ ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី