គេកំពុងអបអរសប្បាយឡើងទៅវគ្គ ៨ក្រុម! Ronaldo សេដៗដើរអោនមុខ​​ចេញ​ពី​ទីលានមុនគេ

36859
  • Cristiano Ronaldo ហាក់មិនសូវសប្បាយចិត្តខ្លាំងពេកនោះទេ ក្នុងការអបអរការទទួលជ័យជម្នះ ៦-១ របស់ព័រទុយហ្គាល់លើក្រុមស្វីស ក្នុងការប្រកួតវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ World Cup ២០២២។
    កីឡាករវ័យ ៣៧ ឆ្នាំរូបនេះគឺជាកីឡាករបម្រុងដែលបានលេងរយៈពេលជាង ១០ នាទីចុងក្រោយ ដែលមិនបានចូលរួមចំណែកក្នុងការស៊ុតបញ្ចូលទីណាមួយក្នុងចំណោម ៦ គ្រាប់របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់នោះទេ។ ហើយនេះជាលើកដំបូងហើយដែល Ronaldo លេងជាកីឡាករបម្រុងនៅការប្រកួត World Cup ក្នុងអាជីពរបស់ខ្លួន។
    បន្ទាប់ពីបញ្ចប់ការប្រកួតដ៏ជោគជ័យ ខ្សែប្រយុទ្ធជើងចាស់ Ronaldo បានចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ដើម្បីអបអរសាទរជ័យជម្នះ និងអរគុណដល់អ្នកគាំទ្រ មុនពេលដើរទៅបន្ទប់ផ្លាស់ប្ដូរសម្លៀកបំពាក់ ជាមួយទឹកមុខហាក់សប្បាយរីករាយប៉ុន្មាននោះទេ។
    Ronaldo មិនបានរង់ចាំមិត្តរួមក្រុមរបស់គាត់ទេ ដែលសុទ្ធតែរវល់អបអរជាមួយអ្នកគាំទ្រ និងអរគុណចំពោះការគាំទ្ររបស់ពួកគេ។ Cristiano ហាក់ដូចជាមានការខកចិត្តដែលខ្លួនមិនបានលេងក្នុងជម្រើស ១១នាក់ដំបូង ដែលជាជំនួបមានការស៊ុតបញ្ចូលទីច្រើនបែបនេះ។ អតីតមិត្តរួមក្រុម Man United របស់គាត់ Diogo Dalot និង Bruno Fernandes សុទ្ធសឹងតែបានចូលរួមក្នុងការស៊ុតបញ្ចូលទី និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមក្នុងជំនួបជ័យជម្នះឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ។
    មុនការប្រកួតក៏មានលេចឡើងនូវព័ត៌មានថា គ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្គាល់លោក Fernando Santos មានការខឹ.ងសម្បារយ៉ាងខ្លាំងទៅលើ Ronaldo ដែលបញ្ចេញអាកប្បកិរិយាមិនល្អអំឡុងប្រកួតទល់នឹងកូរ៉េខាងត្បូង។ ខណៈ Ronaldo ហាក់បង្ហាញទម្រង់លេងមិនបានល្អទាល់តែសោះនៅព្រឹត្តិការណ៍ World Cup ២០២២ នេះ ដោយស៊ុតបញ្ចូលទីបានតែ ១គ្រាប់ប៉ុណ្ណោះ ហើយជាគ្រាប់បាល់ប៉េណាល់ទីថែមទៀត៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី