អត់ដាច់យប់មិចស្ទាវ!!! ជំនួប El Clasico មកដល់ហើយរវាង Real Madrid និង Barcelona

37673
  • ក្នុងយប់នេះគឺជារាត្រីដ៏កក្រើកទូទាំងពិភពលោកដែលជាជំនួប El Clasico រវាងខ្លាកំណាច់ចំនួន ២ របស់អេស្ប៉ាញគឺក្លឹបអធិរាជស Real Madrid និងក្លឹបអ្នកមានបុណ្យ FC Barcelona ត្រូវជួបតទល់គ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Copa Del Rey ។

    មនុស្សទូទាំងពិភពលោកតែងតែចង់ទស្សនាជំនួបរវាងក្រុមយក្សរបស់ពិភពលោកចំនួនពីរគឺ Real Madrid និង FC Barcelona ដែលគេបានដាក់ឈ្មោះការប្រកួតនេះថាជាជំនួប El Clasico ហើយនៅក្នុងរដូវកាលនេះពិតជាពិសេសខ្លាំងមែនដោយក្លឹបទាំងពីរបានជួបគ្នារហូតដល់ទៅចំនួន ៤ លើក ( ក្នុងលីគចំនួន ២ ជើង និង Copa Del Rey ចំនួន ២ ជើង ) ប៉ុន្តែប្រសិនបើពួកគេមានភ័ព្វសំណាងជួបគ្នាបន្តទៀតនៅក្នុងពានរង្វាន់ក្របខ័ណ្ឌ Championa League នោះពិតជាមានសង្គ្រាមលើវាលស្មៅកាន់តែកក្រើកក្នុងពិភពបាល់ទាត់ជាក់ជាមិនខាន ។

    បន្ទាប់ពីក្រុមទាំងពីបានយកឈ្នះក្រុមផ្សេងៗគ្នារៀងៗគ្នានៅវគ្គ ៨ ក្រុមចុងក្រោយរួចមក ពួកគេត្រូវបានចាប់ឆ្នោតជួបគ្នាតែម្ដងនៅក្នុងវគ្គ ៤ ក្រុមចុងក្រោយនៃពានរង្វាន់ Copa Del Rey ខណះការប្រកួតជើងទី ២ នៃក្របខ័ណ្ឌលីគកំពូលអេស្ប៉ាញ ឬ La Liga ក៏ជិតមកដល់ថែមទៀត ។

    សូមរំលឹកផងដែរ ក្រុមទាំងពីបានជួបគ្នាម្ដងរួចមកហើយកាលពីជើងទីមួយនៃក្របខ័ណ្ឌ La Liga ដោយក្រុមអ្នកមានបុណ្យ Barcelona បានបំបាក់ អធិរាជស Real Madrid ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៥ ទល់នឹង ១ ដែលបណ្ដាលឲ្យ Real Madrid បណ្ដេញគ្រូបង្វឹកលោក Julen Lopetegui ចេញពីតំណែងថែមទៀតផង ខណះការប្រកួតជើងទីពីរនឹងត្រូវប៉ះគ្នាម្ដងទៀតនៅថ្ងៃទី ៣ ខែ មីនា ខាងមុខ នេះបើគិតក្នុងពានរង្វាន់លីគកំពូលអេស្ប៉ាញ ។ ការប្រកួតនេះនឹងត្រូវធ្វើឡើងនៅក្នុងកីឡដ្ឋាន Camp Nou របស់ក្លឹប Barcelona នៅវេលាម៉ោង ៣ៈ០០ នាទីព្រឹកយប់នេះ ៕

    ចាំមើលទាំងអស់គ្នាថាតើ Real Madrid អាចសងសឹងបានដែរឬទេ ឬក៏ Barcelona បន្តយកឈ្នះបន្តទៀត?

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី