ទោះឈានចូលវ័យ ៣៤ ឆ្នាំ Ronaldo នៅតែជាអត្តពលិកដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់

10742

ប្រសិនបើ Cristiano Ronaldo ដូចជាអ្នកឈ្នះ Ballon d’Or ផ្សេងទៀតនោះគាត់នឹងត្រូវព្យួរស្បែកជើងរបស់គាត់នាពេលឥឡូវនេះដូចជាអតីតកីឡាករ Marco van Basten, Michael Owen ឬ Zinedine Zidane ជាដើម ។ ប៉ុន្តែ Cristiano Ronaldo មិនដូចជាអ្នកឈ្នះ Ballon d’Or ដ៏ទៃផ្សេងទេ ។

រយៈពេល ១១ ឆ្នាំក្រោយពីត្រូវបានគ្រងមកុដជាកីឡាករឆ្នើមបំផុតក្នុងពិភពលោកខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះបានឈានដល់វ័យ ៣៤ ឆ្នាំហើយកាលពីថ្ងៃអង្គារ ប៉ុន្តែរូបគេមិនបានបង្ហាញសញ្ញានៃការធ្លាក់ចុះណាមួយឡើយ ។ នៅចុងឆ្នាំ ២០១៩ នេះរូបគេនឹងក្លាយជាបេក្ខជននាំមុខគេក្នុងការឈ្នះពានរង្វាន់បុគ្គលដែលមានប្រជាប្រិយបំផុតនៅក្នុងកីឡាបាល់ទាត់បន្តទៀត បន្ទាប់ពីចូលរួមជាមួយក្លឹប Juventus កាលពីដើមរដូវកាល Ronaldo តែងតែបំបែកកំណត់ត្រា និងបង្កើតកំណត់ត្រាជាច្រើននៅក្នុងក្រុម និងលីគថ្មីរបស់គាត់ ខណះរូបគេនៅតែបង្ហាញភាពខ្លាំងរបស់ខ្លួន និងមិនទាន់បង្ហាញអំពីភាពធ្លាក់ចុះនៃទម្រង់លេងនោះឡើយ ។

ហើយខណៈដែលការជជែកវែកញែកមិនចេះចប់មិនចេះហើយថាតើរវាង Cristiano Ronaldo ឬ Lionel Messi អ្នកណាជាអ្នកល្អជាង នឹងបន្តរហូតមកដល់ពេលនេះគ្មាននរណាម្នាក់អាចឆ្លើយនឹងសំណួរនេះបាននោះទេ ។ ការសែត AS បានអះអាងថាបន្ទាប់ពីការផ្ទេរទៅកាន់ក្លិប Juventus ពីក្លិប Real Madrid ដោយសំអាងថាខ្លួនមានខ្លាញ់និងសាច់ដុំមានកម្រិតស្មើនឹង ៥០% នៃទម្ងន់សាច់ដុំជាមួយនឹងតួលេខទាំងពីរដែលល្អខ្លាំងចំពោះកីឡាករបាល់ទាត់អាជីព ខណះតារាព័រទុយហ្គាល់រូបនេះមានសមត្ថភាពរាងកាយដូចនឹងកីឡាករមានវ័យ ២០ ឆ្នាំ ។

Ronaldo ធ្លាប់បាននិយាយថា៖ ” ខ្ញុំនៅទីនេះព្រោះវាជាការប្រកួតប្រជែងដ៏ធំមួយនៅក្នុងអាជីពរបស់ខ្ញុំ ។ នៅអាយុខ្ញុំកីឡាករតែងតែទៅប្រទេសចិន ។ ខ្ញុំមានភាពខុសប្លែកពីមនុស្សគ្រប់គ្នាពីកីឡាករទាំងអស់ដែលមានអាយុ ៣២ ឆ្នាំ ៣៣ ឬ ២៤ ឆ្នាំ ” ។

Cristiano Ronaldo មានការតាំងចិត្តខ្ពស់ខុសពីកីឡាករដ៏ទៀតកាលពីគាត់ចាប់អាជីពដំបូង ក្នុងការប្តេជ្ញាចិត្តរបស់គាត់ដើម្បីក្លាយជាកីឡាករកំពូលនៅក្នុងពិភពលោក ។ ការលះបង់របស់គាត់ក្នុងការមានកម្រិតស្ថានភាពកាយសម្បទារឹងមាំពោពេញទៅដោយថាមពលមិនមែនជាពិបាកសម្រាប់គាត់នោះទេ ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី