Privat ប្ដេជ្ញាខំប្រឹងប្រែងធ្វើឱ្យកាន់តែល្អជាងរដូវកាលមុនក្រោយពីចូលរួមជាមួយព្រះខ័នរាជស្វាយរៀង

14328

តារាជើងស៊ុត Privat Mbarga បានប្ដេជ្ញាចិត្តខំប្រឹងប្រែងធ្វើឱ្យកាន់តែល្អជាងរដូវកាលមុនក្រោយចូលរួមជាមួយក្លឹបព្រះខ័នរាជស្វាយរៀង នារដូវកាលថ្មី ២០១៩ នេះ ។

យ៉ាងណាក៏ដោយខ្សែប្រយុទ្ធសញ្ជាតិកាមេរូនវ័យ ២៧ ឆ្នាំរូបនេះបានឱ្យដឹងថាខ្លួនត្រូវការចំណាយពេលបន្ថែមទៀតដើម្បីយល់ចិត្តជាមួយមិត្តរួមក្រុមនិងបច្ចេកទេសរបស់គ្រូបង្វឹក ។

អតីតកីឡាករបឹងកេតរូបនេះបានបញ្ជាក់ថា៖ ” គោលដៅរបស់ខ្ញុំគឺធ្វើឱ្យបានល្អជាងរដូវកាលមុនតែមានតែព្រះទេដែលអាចដឹង ម្យ៉ាងទៀតខ្ញុំត្រូវពេលវេលាដើម្បីឱ្យកាន់តែយល់ចិត្តគ្នាក្នុងក្រុមនិងតាក់ទិចរបស់គ្រូបង្វឹក ” ។

Privat Mbarga រកបាន ២៧ គ្រាប់សម្រាប់ក្រុមអាស៊ីអឺរ៉ុបយូណាយធីត កាលពីរដូវកាល ២០១៨ កន្លងទៅ ។ ខណះលោក Conor Nestor គ្រូបង្គោលរបស់ក្លឹបព្រះខ័នរាជស្វាយរៀងអះអាងថាកីឡាករធ្លាប់ប្រកបអាជីពនៅថៃរូបនេះមានភាពវៃឆ្លាតនិងចេះបត់បែននៅលើទីលាន និងធ្វើឲ្យតំបន់ប្រយុទ្ធរបស់ក្រុមកាន់តែមានភាពមុតស្រួច ៕

ដោយ៖តារា

ប្រភព :
CNCC
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី