
Wayne Rooney បានផ្ដល់យោបល់ទៅកាន់ Kylian Mbappe គួរតែចាកចេញ PSG ដើម្បីឈានដល់កម្រិតរបស់ Lionel Messi និង Cristiano Ronaldo ដោយក្លិបយក្សពីរនេះអាចជួយបាន។
Wayne Rooney គិតថា Kylian Mbappe គួរតែចាកចេញពីក្លិបអ្នកមានបារាំង PSG ហើយទៅចូលរួមជាមួយក្លិប Manchester United ឬ Real Madrid ។ កីឡាករវ័យក្មេងរូបនេះ មានការខ.កចិត្ត និងឈឺចា.ប់ជាខ្លាំង បន្ទាប់ពីចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup នៅប្រទេសកាតា ក្រោមថ្វីជើងក្រុមអាហ្សង់ទីន ហើយការរំពឹងទុកជាច្រើនបាននិយាយថា Mbappe នឹងចាកចេញពី PSG នៅខែមករានេះ ដើម្បីស្វែងរកការផ្សងព្រេងថ្មី។
Rooney បាននិយាយទៅកាន់ ‘Sports 18’ ថា៖ “ខ្ញុំគិតថាគាត់ត្រូវចាកចេញពីក្លឹប PSG ហើយទៅ Premier League ។ PSG គឺជាក្លឹបដ៏ធំមួយ ប៉ុន្តែខ្ញុំគិតថាគាត់បានធ្វើអ្វីគ្រប់យ៉ាងដែលគាត់អាចធ្វើបាននៅក្នុង Ligue 1 រួចរាល់ហើយ។ ប្រហែលជា Manchester United ឬ Real Madrid ។ ប្រសិនបើគាត់ត្រូវការឈានដល់កម្រិត Messi និង Ronaldo ខ្ញុំគិតថាគាត់ត្រូវតែចូលរួមជាមួយ Manchester United ឬ Real Madrid”។
ជាការពិតណាស់ សារព័ត៌មាននៅក្នុងប្រទេសអង់គ្លេសបានលើកឡើងថា ក្រុមបីសាចក្រហម Man Utd កំពុងរៀបចំផែនការ ដើម្បីធ្វើកិច្ចព្រមព្រៀងក្នុងកញ្ចប់ទឹកប្រាក់ដ៏ធំមួយ។ ដែលនេះអាចនឹងនាំឱ្យ Man Utd នាំយកតារាកំពូលមួយរូប បន្ទាប់ពីការចាកចេញរបស់ Cristiano Ronaldo ក្នុងស្ថានភាពដ៏ចម្រូ.ងចម្រា.ស។
Mbappe ត្រូវបានគេនិយាយស្ទើរតែពេញមួយរដូវកាលអំពីអនាគតរបស់គេនៅក្លិប PSG។ ខណៈដែលខ្សែប្រយុទ្ធវ័យក្មេងដ៏មានទេពកោសល្យខាងលើ មានកិច្ចសន្យារហូតដល់ឆ្នាំ ២០២៥ ជាមួយក្លិបជើងឯកបារាំង PSG។ ហើយតម្លៃផ្ទេរម្ចាស់ពានស្បែកជើងនៃពានរង្វាន់ World Cup ២០២២ នេះ ក៏មិនមានតម្លៃថោកនោះដែរ ស្របពេល Mbappe តែងតែផ្សាភ្ជាប់ជាមួយក្លិបស្ដេចស Real Madrid ជានិច្ច៕
ដោយ៖ វិទូ