យានអវកាស Yutu-2 របស់ចិនចាប់ផ្តើមបេសកម្មលើកទី២ របស់ខ្លួនដែលនៅចំហៀងផ្ទៃម្ខាងទៀតរបស់ព្រះច័ន្ទ

37344
  • យានអវកាសឈ្មោះថា Yutu-2 ឬទន្សាយគជ់ទី ២ ជាប្រភេទរ៉ូវើមានកង់អាចចល័តទៅមកបានចាប់ផ្តើមបេសកម្មលើកទី ២ របស់ខ្លួននៅដើមសប្តាហ៍នេះដែលស្ថិតនៅចំហៀងផ្ទៃម្ខាងទៀតរបស់ព្រះច័ន្ទ បន្ទាប់ពីបានផ្អាកដោយសារតែរលកវិទ្យុព្រះអាទិត្យបានបង្កើនសីតុណ្ហភាពលើផ្ទៃព្រះច័ន្ទដល់ជាង ១០០ អង្សាសេ ។

    សូមបញ្ជាក់ថាយាន ” ឆាងអឺទី ៤ ” បានចុះទៅដល់តំបន់រណ្តៅ វុន ខាម៉ាន់ ដែលស្ថិតនៅចំហៀងផ្ទៃម្ខាងទៀតរបស់ព្រះច័ន្ទកាលពីថ្ងៃទី ០៣ ខែមករា កន្លងទៅនេះ ហើយយាន Yutu-2 ឬ ” ទន្សាយគជ់ទី ២ ” បានចាកចេញពីវាដើម្បីរត់លើដីព្រះច័ន្ទនៅប៉ុន្មានម៉ោងក្រោយនៅក្នុងថ្ងៃជាមួយគ្នា ។ ក្រោយមកយានរ៉ូវើនេះបានសម្រាកមួយរយៈដោយសារតែរលកវិទ្យុសកម្មព្រះអាទិត្យបានបង្កើនសីតុណ្ហភាពលើផ្ទៃព្រះច័ន្ទរហូតដល់ជាង ១០០ អង្សាសេ និងទើបចាប់ផ្តើមការងារឡើងវិញនៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ ។

    បេសកកម្មរុករកឋានព្រះច័ន្ទរបស់ប្រទេសចិនបានចាប់ផ្តើមកាលពីឆ្នាំ ២០០៤ មកម្ល៉េះ ហើយជាច្រើនឆ្នាំកន្លងទៅនេះទីភ្នាក់ងារអវកាសចិនធ្លាប់បានបញ្ជូនផ្កាយរណប ( ឆាងអឺទី ១ និង ឆាងអឺទី ២ ) ទៅកាន់គន្លងគោចររបស់ព្រះច័ន្ទក៏ដូចជាយានលែនឌើ ” ឆាងអឺទី ៣ ” និងយានរ៉ូវើ ” ទន្សាយគជ់ទី ១ ” ទៅចុះចតលើផ្ទៃព្រះច័ន្ទ ។ សម្រាប់ការចុះចតនៅចំហៀងម្ខាងទៀតរបស់ព្រះច័ន្ទដែលគេហៅថាតំបន់ ” Far Side ឬ Dark Side ” នោះគឺជាលើកដំបូងបំផុតនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី