ក្រុមហ៊ុន Apple ក្លាយជាក្រុមហ៊ុនមានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោកតម្លៃ ៨២៣,៥ ពាន់លានដុល្លារ

11107

ក្រុមហ៊ុន Apple បានទ្រព្យសរុបប្រមាណ ៨២៣,៥ ពាន់លានដុល្លារអាមេរិកក្លាយជាក្រុមហ៊ុនដែលមានទ្រព្យច្រើនជាងគេបង្អស់លើពិភពលោកជាថ្មីម្តងទៀតនេះបើតាមការការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី ៦ កុម្ភៈ ឆ្នាំ ២០១៩ ។

ប្រភពនេះបានឲ្យដឹងទៀតថា ក្រុមហ៊ុនដែលតាមពីក្រោយក្រុមហ៊ុន Apple រួមមានដូចជាក្រុមហ៊ុន Microsoft មានតម្លៃប្រមាណ ៨២០ ពាន់លានដុល្លារអាមេរិក បន្ទាប់មកទៀតគឺក្រុមហ៊ុន Amazon បានមានតម្លៃប្រមាណ ៨១៥ ពាន់លានដុល្លារអាមេរិកដែលជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតក្នុងលោកលេខ ២ និងលេខ ៣ រៀងៗគ្នា ។

ភាគហ៊ុនរបស់ក្រុមហ៊ុន Apple នៅតែបន្តកើនឡើងក្នុងនោះក្រុមហ៊ុនផលិតទូរស័ព្ទ iPhone មួយនេះបានបង្កើនភាគហ៊ុនប្រមាណជាង ១២ ភាគរយទៀត ។ យ៉ាងណាក៏ដោយក្រុមហ៊ុន Apple ក៏បានបាត់បង់ចំណូលច្រើនដែរក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះជាពិសេសការព្រមានពីតម្រូវការយឺតលើផលិតផលទូរស័ព្ទ iPhone នៅប្រទេសចិននាដើមឆ្នាំ ២០១៩ ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី