កីឡាទាំង ១១ ប្រភេទ និងបង្ហាញវត្តមាននៅព្រឹត្តការណ៍បុណ្យទន្លេ លើកទី ៥ ឆ្នាំ ២០១៩ នៅខេត្តកំពង់ឆ្នាំង

9516

កីឡាបង្ហាញពីអត្តសញ្ញាណ និងកីឡាទំនើប ទាំង ១១ ប្រភេទ និងបង្ហាញវត្តមាននៅព្រឹត្តការណ៍បុណ្យទន្លេលើកទី ៥ ប្រចាំឆ្នាំ ២០១៩ នៅខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមអភិរក្ស និងអភិវឌ្ឍន៍ ជាពិសេសផ្សព្វផ្សាយ និងបំផុសចលនាកីឡាទៅមហាជន នេះជាការលើកឡើងរបស់ឯ ឧ វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោយបញ្ចប់កិច្ចប្រជុំត្រៀមបុណ្យទន្លេ នៅខេត្តកំពង់ឆ្នាំនាពេលកន្លងទៅ ។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសថា ក្នុងកីឡា ១១ ប្រភេទដែលយកមកលេង និងសម្តែង នៅបុណ្យទន្លេឆ្នាំនេះ កីឡាចំបាប់បូរាណ គឺជាកីឡាគោលដែលគណកម្មាធិការជាតិអូឡាំពិកកម្ពុជាផ្តោតសំខាន់ជាងគេ ដោយប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំ តែងតែលេងជារៀងរាល់ចូលឆ្នាំ ភ្ជុំបិណ្ឌ និង ពិធីបុណ្យផ្សេងៗ ។

ឯកឧត្តម បន្តថា ក្រៅពីចំបាប់បុរាណដែលជាកីឡាបុរាណខ្មែរ ក៏មានប្រណាំងទូកប្រពៃណី ប្រដាល់គុនខ្មែរ ទាញព្រាត់ ប្រណាំងសេះ រួមទាំងកីឡាទំនើបជាច្រើនទៀតផងដែរ ។

ឯកឧត្តម អគ្គលេខាធិការ សង្ឃឹមថា កីឡាអត្តសញ្ញាណ និងកីឡាទំនើប ទាំង ១១ ប្រភេទនេះ រួមមានកីឡាចំបាប់បុរាណខ្មែរ ប្រដាល់គុនខ្មែរ ប្រណាំងទូកប្រពៃណី ទាញព្រាត់ ប្រណាំងសេះ កីឡាល្បុកតោ កីឡាបាល់ទាត់ បាល់ទះ បាល់បោះ រត់កម្សាន្ត និងជិះកង់ និងទទួលបានការគាំទ្រច្រើនពីបងប្អូនប្រជាពលរដ្ឋ ក្នុងព្រឹត្តការណ៍ បុណ្យទន្លេ នៅខេត្តកំពង់ឆ្នាំង នាពេលខាងមុខនេះ ។

សូមបញ្ជាក់ថា ព្រឹត្តការណ៍បុណ្យទន្លេ លើកទី ៥ ឆ្នាំ ២០១៩ នៅខេត្តកំពង់ឆ្នាំង ប្រព្រឹត្តទៅនាថ្ងៃទី ១៥-១៦-១៧ ខែមីនា ឆ្នាំ ២០១៩ ក្រោមប្រធានបទ ” ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍ ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី