កីឡាកររត់ប្រណាំងម្ចាស់ដៃមាស ៨ សម័យកាលម្នាក់នឹងចុះ​កិច្ចសន្យា​ឲ្យ​ក្លិបបាល់ទាត់មួយ

29570
  • កីឡាកររត់ប្រណាំងកំពូលល្បឿន Usain Bolt បាន​ប្រកាសពីការចុះ​កិច្ចសន្យា​លេងឲ្យ​ក្លិបបាល់ទាត់មួយដែលរូបគេនឹងចូល​រួមជាផ្លូវការនៅ​ថ្ងៃទី២៧ កុម្ភៈ នេះ។ ម្ចាស់មេដាយមាសអូឡាំពិក​៨សម័យដែលជាអ្នកគាំទ្រពេញទំហឹង​របស់ Manchester United និង ធ្លាប់ធ្វើតេស្ដនៅ Borussia Dortmund រំពឹង​ថា នឹងអាច​ចាប់ផ្ដើមអាជីព​លើវាលស្មៅរបស់ខ្លួនបាន។

    Image result for Usain Bolt

    ក្រោយពីបានទស្សនាវីដេអូ​មួយបញ្ចេញដោយ​កំពូលអ្នករត់ប្រណាំងរូបនេះ គេរំពឹងថា Bolt ទំនង​អាចចូលលេងឲ្យក្រុម​ណាមួយក្នុងចំណោម Man UTD, Dortmund, Arsenal, Real Madrid ឬក៏អាច Accrington Stanley។

    Image result for Usain Bolt

    ស្ដេចល្បឿន​ជនជាតិចាម៉ៃកា ធ្លាប់​ប្រកាសចង់លេងឲ្យ​ក្រុមបិសាចក្រហម ហើយថា គេអាចឈានដល់កម្រិត​របស់ Wayne Rooney ទៀតផង។

    Related image

    នៅវ័យ ៣១ ឆ្នាំ Bolt បាន​ចូលនិវត្តន៍ពីកីឡារត់ប្រណាំង​ ក្រោយចប់​យុទ្ធនាការ IAAF World Championship នៅក្រុងឡុងដ៍ ប្រទេសអង់គ្លេស ឆ្នាំ២០១៧៕

    ដោយ៖ តារា

    ប្រភព :
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី