ឪពុក James ៖ ការចូលរួមជាមួយ Ronaldo នៅ Juventus នឹងក្លាយជាការសម្រេចចិត្តដ៏ល្អបំផុត

12477

ឪពុករបស់ James Rodriguez បាននិយាយថាការចូលរួមជាមួយ Cristiano Ronaldo នៅក្លឹប Juventus នឹងក្លាយជាការសម្រេចចិត្តដ៏ល្អមួយ ។ ការខ្ចីជើងរយៈពេលពីរឆ្នាំរបស់តារាបាល់ទាត់ជម្រើសជាតិកូឡុំប៊ីពីក្លិប Real Madrid ទៅកាន់ក្លិប Bayern Munich នឹងត្រូវបញ្ចប់នៅចុងបញ្ចប់នៃយុទ្ធនាការបច្ចុប្បន្ននេះ ។

ហើយលោក Wilson Rodriguez កំពុងរៀបចំគម្រោងផ្ទេរសម្រាប់កូនប្រុសរបស់គាត់ដោយលើកឡើងពីទំនាក់ទំនងជាមួយអតីតមិត្តរួមក្រុម Ronaldo របស់គាត់នៅក្នុងក្របខ័ណ្ឌ Serie A ។ ការខ្វះពេលវេលាលេងក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Niko Kovac មានន័យថា Bayern ទំនងជាមិនមានជម្រើសក្នុងការចុះហត្ថលេខាជាអចិន្ត្រៃយ៍ឡើយ ខណះខ្សែបម្រើវ័យ ២៧ ឆ្នាំរូបនេះកំពុងការបង្ហាញភាពមិនសប្បាយចិត្តនៅក្នុងទឹកដីអាល្លឺម៉ង់ ។

ឳពុករបស់ James Rodriguez បានប្រាប់ Sport Bild ថា៖ “គាត់មានការផ្តល់ជូនជាច្រើន ។ គាត់គឺជាមិត្តដ៏ល្អជាមួយ Cristiano ។ វិធីនេះខ្ញុំយល់ឃើញថាការប្រកួតបាល់ទាត់អ៊ីតាលីក្នុងពេលឥឡូវនេះគឺជាការផ្លាស់ ( ទៅកាន់ក្រុម Juventus ) នឹងក្លាយជាការសម្រេចចិត្តដ៏ល្អបំផុត ” ។

James Rodriguez  បានចូលរួមជាមួយក្លឹប Real Madrid ពីក្លឹប Monaco កាលពីឆ្នាំ ២០១៤ ក្នុងតម្លៃខ្លួន ៧១ លានផោន បន្ទាប់ពីកីឡាករូបនេះបង្ហាញទម្រង់លេងដ៏ល្អជាមួយជម្រើសជាតិកូឡុំប៊ី និងបានឈ្នះស្បែកជើងមាសប្រចាំព្រឹត្តិការណ៍ FIFA World Cup ២០១៤ នៅប្រទេសប្រេស៊ីល ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី